ខេត្តកំពត ៖ ក្មេងប្រុសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវរានទេវតា បាក់រលំសង្កត់ពីលើ បណ្តាលឱ្យបាក់ឆ្អឹងទ្រូង និងបែកក្បាលនៅនឹងកន្លែង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១២ វិច្ឆិកា ២០១៣ ស្ថិតនៅចំណុចភូមិជ្រុងស្រឡៅ ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ។

ប្រភពបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះផន វិន អាយុ៦ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ ។ បើតាមប្រភពពី ឪពុកក្មេងប្រុសរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានក្មេងតូច៣ទៅ៤នាក់ រត់លេងជាមួយកូនប្រុសគាត់ ហើយកូនគាត់បានរត់ទៅទិញនំ និងយកនំនោះទៅដាក់លើរានទេវតា  ។ ក្រោយពីរត់លេងអស់ចិត្ត កូនបានរត់មកយកនំវិញ ស្រាប់តែរលំបាក់ប្រាវ សង្កត់ជាប់កូនប្រុសគាត់តែម្តង ។

សពក្មេងប្រុសរងគ្រោះ ត្រូវបានឪពុកម្តាយយកទៅធ្វើបុណ្យ តាមប្រពៃណី ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]