កាលពីពេលថ្មីៗនេះ មានរូបភាពអាក្រាតជាច្រើនសន្លឹក ដែលបានបញ្ជាក់ថា ជាបេក្ខនារីចូលរួម នៅក្នុងកម្មវិធី 'Superstar K 4' របស់ប្រទេសកូរ៉េ ដែលត្រូវបានគេប្រទះឃើញ នៅក្នុងគណេយ្យផ្ទាល់ខ្លួន(Twitter) របស់សមាជិកក្រុម Super Junior ដែលជាអ្នកបង្ហោះឡើងដោយខ្លួនឯង នៅក្នុងប្រព័ន្ធអ៊ិនធើណេត។ 

យោងទៅតាមសារព័ត៌មានរបស់កូរ៉េ បានឲ្យដឹងថា រូបភាពអាក្រាតជាច្រើនសន្លឹករបស់ អ្នកចូលរួមនៅក្នុងកម្មវិធីខាងលើនេះ ត្រូវបានបង្ហោះឡើងយ៉ាងគគ្រឹកគគ្រេង នៅក្នុងគេណេយ្យរបស់ Eunhyuk ដែលជាសមាជិកក្រុមរបស់ Super Junior នេះ។ ទោះជាយ៉ាងណា តាមអ្នករាយការណ៍ពីផលិតកម្ម SM បានធ្វើការបកស្រាយពីស្ថានភាពនេះថា គណេយ្យផ្ទាល់ខ្លួនរបស់  Eunhyuk ត្រូវបានគេលួចចូល ដែលនៅពេលនេះគេកំពុងតែធ្វើចំណាត់ការណ៍ ទៅលើហេតុការណ៍នេះ។ មួយវិញទៀត Eunhyuk ក៏បានលុបចោលនូវរូបភាពអាក្រាតទាំងឡាយនោះ ហើយបានសរសេរសារថា ប្រហែលជាមនុស្សជាច្រើនចង់ប្ដឹងខ្លួនហើយ។ តែ Eunhyuk ក៏បានធ្វើការសុំទោសជាសាធារណៈ ទៅអ្នកគាំទ្រទាំងឡាយ និងនិយាយថា ខ្លួនមិនចង់បាត់បង់គណេយ្យផ្ទាល់ខ្លូននេះនោះទេ។

ទោះជាយ៉ាងណា មានអ្នកគាំទ្រជាច្រើនហាក់ដូចជា ឈឺចាប់ជំនួស  Eunhyuk ទៅទៀត ខណៈពេលដែលមិនមានមន្ទិលសង្ស័យទៅលើ តារាប្រុសនេះថាជាអ្នកធ្វើនោះទេ។

ចុះប្រិយមិត្ដវិញ យល់យ៉ាងណាដែរ?

រូបភាពអាក្រាតដែលបានបង្ហោះនៅលើ គណេយ្យរបស់ Eunhyuk

តារាប្រុស Eunhyuk

ប្រភពពី បរទេស

 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]