វាលស្មៅបៃតងខ្ចីដ៏ស្រស់ស្អាតជិតមាត់សមុទ្រ នៅ Cancun ភាគខាងត្បូងនៃប្រទេស មិចស៊ិចកូ ដែលមានជាកន្លែងដ៏ល្អបំផុត សំរាប់អ្នកលេងកីឡាវាយកូនគោល លំហែលកាយយ៉ាងសប្បាយរីករាយ។

ក៏ប៉ុន្តែ សំរាប់លោក Dougie Thomson នេះវិញ ខណៈពេលដែលទៅលេង កីឡាវាយកូនគោលនៅទីនោះ បែរជាប្រែក្លាយដូចជានរកទៅវិញ។ លោក Thomson មានអាយុ ៥៨ឆ្នាំ គឺជាជនជាតិអង់គ្លេស ត្រូវបានសត្វក្រពើ ប្រវែង ៣.៦៥ម៉ែត្រវាយប្រហារ ខណៈពេលដែលគាត់កំពុងតែលេងគោល។ សំណាងល្អដែលគាត់នៅមានជីវិត ព្រោះតែមិត្តភក្កិរបស់គាត់ បានប្រើប្រាស់នូវដែកវាយកូនគោល វាយទៅកាត់ក្រពើ ដែលកំពុងតែខាំជើងខាងស្ដាំរបស់គាត់។

ពេលនេះលោក Thomson កំពុងតែស្នាក់នៅក្នុងមន្ទីរពេទ្យដើម្បីធ្វើការព្យាលបាល។ យោងតាមប្រភពព័ត៌មានពីមន្ទីរពេទ្យ បានឲ្យដឹងទៀតថា លោក Thomson ត្រូវបានដេរអស់ ២០០ថ្នេរ សំរាប់ការវាយប្រហារពីសត្វក្រពើ ដ៏សាហាវនេះ។

The Iberoster Cancun គឺជាកន្លែងកំសាន្ដ និងកន្លែងប្រកួតកីឡាវាយកូនគោល ដែលមានរន្ធចំនួន ១៨ សំរាប់លេង លើសពីនេះ នៅកន្លែងនោះមានសត្វព្រៃជាច្រើនបានរស់នៅ ដូចជាសត្វចាប ទន្សង និងក្រពើ ដែលមិនគួរឲ្យ កីឡាករទៅលេងនៅទីនោះឡើយ ព្រោះវាគ្មានផាសុកភាព។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?




ប្រភព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]