នៅលើពិភពលោក គេបានបែងចែក រដូវកាល៤ធំៗ សំរាប់ស្រុកគេ(បរទេស)។ យ៉ាងណាមិញ អាពាហ៍ពិពាហ៍ គឺពិតជាសំខាន់ក្នុងការរើស យករដូវកាលមួយក្នុងពេលរៀបការ។ ជាពិសេស រដូវកាល ក៍ជារាសី ថាតើបុគ្គលម្នាក់ៗ អាចរស់នៅជាមួយគ្នាបានយូរ ដែរររឺអត់ ។ ថ្ងៃនេះ ខ្មែរឡូតនឹងបង្ហាញ នូវរដូវកាលទាំង៤ តើមួយណា ល្អជាងមួយណា។

១) រដូវត្រជាក់ ៖ ជារដូវ ដែលមនុស្សគ្រប់គ្នា ត្រូវការភាពជិតស្និត។ ប៉ុន្តែវាមិនមែនរដូវ ល្អនោះទេ វានឹងធ្វើអោយភាគីម្ខាងៗមាន អារម្មណ៍ឯកកា ធុញធប់ ជាពិសេស គឺឆាប់ឈ្លោះគ្នា ដោយសារភាគីម្ខាងៗ គ្មានការ ស្និតស្នាលជាមួយគ្នា



២) រដូវលំហើយ ៖ ដែលគេអាច និយាយបានថាជារដូវ ល្អបំផុត សំរាប់ស្រុកគេ ។ អាចអោយពួកគេ មានសុភមង្គល ពីព្រោះ ពួកគេ គឺអាចដើរលំហែកាយ ដោយមិនមានការបារម្ភ នៃការភ្លៀង រឺក៍ធ្លាក់ព្រិលនោះដែរ


៣) រដូវក្កៅ ៖  ជារដូវដែលជនជាតិគេពេញចិត្ត ជារដួវសប្បាយ។ ស្រុកគេ ស្រលាញ់ណាស់នូវរដូវក្កៅនេះ ពីព្រោះ ពួកគេចូលចិត្ត គេងអាំងថ្ងៃ ។ ដោយមិនគិតពី ស្បែកខ្លោចនោះទេ


៤) រដូវ ស្លឹកឈើជ្រុះ ៖ រដូវនេះគេ អាចដឹងបានថា អាចនឹងជួបនូវសេចក្ដីទុក្ខ ជាពិសេសសុខភាព ក៍ដូចជាស្លឹកឈើរុះរោយផងដែរ ។ រដូវនេះគេ មិនដែលរៀបការនោះទេ


ទាំងនេះ ជារដូវកាលទាំង៤ របស់ស្រុកគេ ។ ឥលូវយើងងាកមកមើល ស្រុកខ្មែរវិញម្តង ស្រុកយើងមានតែ២រដូវកាលទេ គឺរដូវ វស្សា និងរដួវប្រាំង ។ តើរដូវកាលណា គេនិយមរៀបការ ជាងគេ

រដូវវស្សា ៖ ជារដូវ ដែលអាចប៉ះពាល់យ៉ាងខ្លាំងទៅ លើម្ចាស់រៀបការ ។ ពេលភ្លៀងមិនសូវមានភ្ញៀវអញ្ជើញ មកច្រើនកុះករនោះទេ ពីព្រោះធ្វើអោយពិបាកពាក់សំលៀក់បំពាក់ និងការតុបតែងខ្លួនជាដើម។ ជាពិសេស ពិធីក្នុងពេលនឹង មានភាពមិនសប្បាយចិត្តសំរាប់បុគ្គលនីមួយៗដោយតែ ភ្លៀងធ្លាក់ វាធ្វើអោយពិធីអាប់អួរ



រដូវប្រាំង៖ ជារដូវ ល្អបំផុតសំរាប់កូនក្រមុំ កូនកំលោះ ពីព្រោះវា មិនធ្វើអោយយើង ខកខានគ្រប់ភារកិច្ចនៅ ក្នុងអាពាហ៍ពិពាហ៍នោះទេ។ ជាពិសេសខែ ដែលពេញនិយម ជាងគេ គឺចាប់ពីខែ១១ នេះទៅដល់ខែ៣រឺក៍៤។ វាជាខែ លំហើយ អាចអោយកូនក្រមុំ កូនកំលោះ មានភាពស្និតរមួតនិងគ្នា និងទទួលបាននូវសុភង្គលយ៉ាងពិតប្រាកដ

យ៉ាងណាហើយ ចំពោះប្រិយមិត្ត ដែលមានបំនងរៀបការ តើគិតនឹងយកខែណាមក ធ្វើជាថ្ងៃល្អរបស់លោកអ្នក? ការរៀបអាពាពា៍ពិពាហ៍ វាជាពិធីដែល គ្រប់រូបតែងតែស្រមៃ ប៉ុន្តែបើយើងជ្រើសយករដូវកាលមិនត្រូវ មករៀបការ ក៍មិនមែនជារឿងល្អមួយដែរ៕

ប្រភព បរទេស

កែសម្រួល និកា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]