បងប្អូនសុភាពនារី ទាំងឡាយ ដែលចង់អោយសក់ ឆាប់ដុះវែងរហ័សនោះ សូមងាកមកអនុវត្ត នូវវិធីសាស្រ្តងាយៗ ស្រួលៗ ដោយមិនចាំបាច់ចំណាយ ថវិការច្រើន។

១, ប្រើប្រាស់ស៊ុតស

ស៊ុតស អាចជួយបន្ទន់នូវ សរសៃសក់ និង អាចបណ្ដុះ សក់អោយវែងថែមទៀតផង។ ចូរយក ស៊ុត២គ្រាប់ យកតែ ផ្នែក ស៊ុតស មកផ្អាប់លើសក់ ប្រហែលជា ១០នាទី រួចទើបលាង ជាមួយនឹង ទឹកត្រជាក់។ ធ្វើបែបនេះ ២ដង ក្នុង មួយអាទិត្យ អាចឃើញលទ្ធផលល្អ។



២, ទឹករំងាស់ពីដំឡូង

ដាក់ទឹក ស្ងោរដំឡូង អោយបានពុះល្អ ហើយទឹករំងាស់ពីដំឡូងនេះឯង ដែលអាចផ្ដល់ វីតាមីន C និង E ជួយចិញ្ចឹមសរសៃសក់ និង ធ្វើអោយសក់ ភ្លឺរលោង ស្រស់ស្រាយ។



៣, សិតសក់ ២ទៅ៣ដង ក្នុងមួយថ្ងៃ

ការសិតសក់អោយបានត្រឹមត្រូវ ពិតជាជួយសម្រួលសរសៃសក់ អោយបានត្រង់ដុះវែង ល្អ ថែមទាំងផ្ដល់ សុខភាពដល់សក់ថែមទៀតផង។ គួរសិតសក់នាពេលព្រឹក ២ដង និងមុនពេលចូលគេង ម្ដង។



តើលោកអ្នកមានយោបល់ អ្វីផ្សេងក្រៅពីវិធីខាងលើនេះដែរឬទេ?

ប្រភព៖ Tintuct

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]