រាជធានីភ្នំពេញ ៖ កម្មកររោងចក្រកាត់ដេរ យីហោ អាលីម ប្រមាណជាង៦០០នាក់ បានឈរប្រមូលផ្តុំគ្នាធ្វើ កូដកម្មបិទផ្លូវចោមចៅ (ផ្លូវវ៉េងស្រេង) ដោយមានដាក់ធុងបាស់រាំកណ្តាលផ្លូវ និងបង្កឱ្យមានការកកស្ទះ ចរាចរណែនណាន់តាន់តាប់ កាលពីវេលាព្រឹកថ្ងៃទី១៣ វិច្ឆិកា ២០១៣ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប្រយោជន៍ដើម្បីទាមទារលក្ខខណ្ឌការងារ ។

សូមបញ្ជាក់ថា កម្មកររោងចក្រអាលីម បាននាំគ្នាធ្វើកូដកម្មជាច្រើនថ្ងៃមកហើយ ដោយទាមទារនូវលក្ខខណ្ឌការងារ៨ចំណុច ក្នុងនោះចំណុចសំខាន់មាន២គឺ ១-ដកតំណាងរដ្ឋបាល និង២-ដកប្រធានហិរញ្ញវត្ថុជនជាតិកូរ៉េ ៕

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]