ប្រិយមិត្តធ្លាប់បានឃើញហើយរឺនៅ? ការឆ្លាក់រូបដែលច្នៃប្រឌិត ចេញពីផ្លែប៉ោម ហើយមើលទៅ ក៏មិនមានការពិបាក ក្នុងការឆ្លាក់តាមនោះដែរ គឺវាពិតជាអស្ចារ្យណាស់ ជាពិសេសគឺមិត្តៗនារី អាចរៀនយកផ្លែប៉ោម មកឆ្លាក់តាមវីឌីអូ ដូចខាងក្រោមនេះ ដូច្នេះហើយ សូមប្រិយមិត្ត មកធ្វើការតាមដានទស្សនាទាំងអស់គ្នា ។

ជាដំបូង យើងត្រូវជ្រើសរើសយក ផ្លែប៉ោមណាដែលមានរាងមូលស្អាត យកមកពុះបញ្ឆិតបន្តិច រួចទុកគ្រាប់វាសំរាប់ធ្វើភ្នែក ។ បន្ទាប់មក ពុះវាជាចំនិតៗ ដូចក្នុងវីឌីអូ ពី៤ទៅ៥ចំនិតទៅតាមទំហំផ្លែប៉ោម ហើយយើងយកវាមកតំរៀបតៗគ្នា អោយមានរាងជាស្លាបសត្វ ។ រួចយើង ពុះចំកណ្តាលផ្លែប៉ោមនោះជារាងចតុកោណកែង ទុកសំរាប់ដាក់ក្បាល បន្ទាប់មកយកផ្លែប៉ោមម្ខាងទៀត មកកាត់ធ្វើជារូបរាងក្បាលសត្វ។ បន្ទាប់មកទៀត យើងយកក្បាលសត្វនោះ មកដាក់នៅចំនុចចតុកោណកែង ដែលយើងបានកាត់នោះ ជាចុងក្រោយ គឺយើងយកគ្រាប់ ផ្លែប៉ោមនោះ មកដាក់នៅត្រង់ចំនុច គ្រាប់ភ្នែកនោះជាការស្រេច ៕

 
ដោយ Alice
Khmerload
 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]