រាជធានីភ្នំពេញ ៖ រថយន្ត​ស៊ុយហ៊្សុយគី​​​ ពណ៌ខ្មៅ ១គ្រឿង​​​បើក​រេ​ចង្កូត​​ហៀរ​ចូល​​​ខាង​​ស្តាំ​របស់​គេ​ទៅបុក​​ស៊ីក្លូ​​ បណ្តាល​​​ឱ្យ​របួស​​ធ្ងន់​លោក​យាយ​​​ចំណាស់​ម្នាក់​​​ដែល​​​ជិះ​លើ​​​ស៊ី​ ក្លូ​​ និង​អ្នក​ធាក់​ស៊ីក្លូ​​​ក៏​ត្រូវ​រយះ​​ជើង​ខាងស្តាំដែរ ។ ហេតុ​​ការណ៍​នេះ​​កើត​ឡើង​​​កាល​ពី​វេលា​ម៉ោង​​​១០និង​​​​៥០នាទី​​យប់​​ ថ្ងៃទី​​៥ ឧសភា តាម​ផ្លូវ​​លេខ​​៤៧ ក្នុង​សង្កាត់​​ស្រះ​ចក ខណ្ឌ​ដូន​ពេញ​ ។

​លោក​យាយ​​រងគ្រោះ​ឈ្មោះស៊ួរ ទ្រព្យ អាយុ​​​៩១ឆ្នាំ ស្នាក់​នៅ​ផ្ទះលេខ​​​៥ ផ្លូវ​លេខ​​​៧៥ សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូនពេញ ត្រូវបាន​គេ​បញ្ជូ​​នទៅ​​​ព្យា​បាល​​​នៅមន្ទីរ​​ពេទ្យ​​​១៧៩ ។ ​ក្រោយ​កើតហេតុ​រថយន្ត​​បង្ក​ហេតុ​​ និង​ស៊ីក្លូ​​ត្រូវ​សមត្ថ​កិច្ច​​​យក​​ទៅរក្សាទុក​​នៅការិយាល័យ​​​នគរ​បាល​​ ​​ចរាចរជើង​គោក​ ដើម្បី​​ធ្វើ​ការ​ដោះ​ស្រាយ​​​តាម​នីតិ​វិធី​​ច្បាប់។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]