លោក Harry Sperl វ័យ ៥៧ឆ្នាំ រស់នៅ ទីក្រុង Daytona Beach រដ្ឋហ្ល័ររីដា សហរដ្ឋអាមេរិក មិនត្រឹមតែចូលចិត្ត រសជាតិ របស់បឺហ្គឺប៉ុណ្ណោះទេ ប៉ុន្តែរូបគាត់ មានភាពស្រលាញ់ងប់ងល់ នឹងបឺហ្គឺតែម្តង ព្រោះគាត់យល់ឃើញថា បឺហ្គឺមិនត្រឹមតែឆ្ងាញ់នោះទេ តែវាថែមទាំង មានរូបរាងឡូយ និង ជានិមិត្តរូប នៃសហរដ្ឋអាមេរិក ទៀតផង។

សំរាប់រូបគាត់ ដល់ពេលស្រលាញ់ពេកទៅ រយះពេល ២៣ឆ្នាំមកនេះ គាត់បានទិញប្រដាប់ប្រដារប្រើប្រាស់ និង គ្រឿងលម្អ យ៉ាងច្រើនសន្ធឹកសន្ធាប់ យកមកផ្ទុកនៅក្នុងផ្ទះ និង ដាក់តាំង ដោយទាំងអស់នោះ សុទ្ធសឹងតែជារូបរាង របស់បឺហ្គឺ ទាំងអស់ ហើយផ្ទះរបស់គាត់ ក៏ជាសារះមន្ទីរ បឺហ្គឺដំបូងបំផុត នៅលើពិភពលោក ផងដែរ។ ក្នុងនោះ គាត់មានទូរស័ព្ទបឺហ្គឺ អំពូលឆីសបឺហ្គឺ គ្រែគេងបឺហ្គឺដ៏ធំ ជាមួយនឹងខ្នើយបឺហ្គឺ តូចៗជាច្រើន និង របស់ផ្សេងៗទៀត ជាច្រើន។

តើប្រិយមិត្តយល់យ៉ាងណាដែរ?







វីដេអូបង្ហាញពីលោក Harry Sperl កាលពីឆ្នាំ១៩៩៨

ប្រភព oddity

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]