ប្រិយមិត្តទាំងអស់គ្នា ប្រហែលជាបានដឹងហើយថា ប្រេងដូង ត្រូវបានគេយកទៅប្រើប្រាស់ នៅក្នុងមុខម្ហូបជាច្រើន ប៉ុន្តែប្រិយមិត្ត ប្រហែលជាមិនបានដឹងទេថា ប្រេងដូង គឺជាប្រេងរំអិលដ៏មានប្រសិទ្ធភាព និងជួយការពារសុវត្ថិភាព ក្នុងការរួមរ័ក្សទៀតផង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជនជាតិឥណ្ឌា វ័យប្រហែល ៥០ឆ្នាំម្នាក់ មានឈ្មោះថា Muthu បានជួបប្រទះសត្វគោឈឺមួយក្បាល ដែលកំពុងដេកនៅលើផ្លូវរថភ្លើង បន្ទាប់មកក៏បានចាប់រំលោភគោនោះតែម្តង។

អ្នកធ្វើការស្ម័គ្រចិត្ត របស់មន្ទីរពេទ្យសត្វ Blue Cross Of India Animal Hospital នៅក្នុងប្រទេសឥណ្ឌា បានប្រទះឃើញបុរសជនជាតិឥណ្ឌារូបនោះ ខណៈគាត់កំពុងតែធ្វើសកម្មភាព រំលោភគោឈឺមួយក្បាលនោះ ដោយបុរសឈ្មោះ Muthu បានដាក់ប្រដាប់ភេទរបស់គាត់ ទៅក្នុងប្រដាប់ភេទ របស់គោឈឺមួយក្បាលនោះ។ ជាមួយគ្នានេះដែរ ប្រេងដូងមួយដប ក៏ត្រូវបានរកឃើញ នៅក្បែរបុរសនោះផងដែរ ដោយគាត់បានប្រើប្រាស់វា ក្នុងការរំលោភសត្វគោនេះ។

ក្រោយកើតហេតុ បុរសឈ្មោះ Muthu បានព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានគេចាប់ជាប់ ហើយត្រូវគេរាយការណ៏ទៅប៉ូលីសតែម្តង។ ជាងនេះទៅទៀត បុរសឈ្មោះ Muthu ត្រូវបានគេឲ្យឆ្លើយសារភាព ចំពោះការប្រព្រឹត្តទង្វើ ដ៏គួរឱ្យខ្ពើមនេះ។

យ៉ាងណាមិញ សត្វគោឈឺមួយក្បាលនោះ ត្រូវបានគេរាយការណ៏មកថា បានងាប់នៅឯពេទ្យសត្វ ដោយសារតែសភាពជំងឺធ្ងន់ធ្ងរពេក ហើយថែមទាំងទទួលរងការរំលោភទៀតផង៕

ប្រភព ៖ weirdasianews

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]