ទឹកចិត្តជាឪពុក ឃុំ ប៉ុណ្ណាដែត នឹងធ្វើតាមផ្លូវច្បាប់ បើ អាណា រ៉ូស មិនចេញមុខសូមទោសដល់កូនៗលោក (មានវីដេអូ)

//s9.kh1.co/b0/b087562dda4995795fd5eeb9935911103200e94d.jpg
តារា & កម្សាន្ដ

 ២៩-កក្កដា-២០២៣ ៨ព្រឹក · ៩ ខែមុន

តារាចម្រៀង លោក ឃុំ ប៉ុណ្ណាដែត នឹងធ្វើការប្ដឹង ចំពោះ អាណារ៉ូស ប្រសិនបើនាងមិនចេញមុខសូមទោស កូនៗរបស់លោក។

ភ្នំពេញ៖ ថ្មីៗនេះ កំពុងតែមានរឿងចម្រូងចម្រាស បន្ទាប់ពី តារាចម្រៀង លោក ឃុំ ប៉ុណ្ណាដែត បានបង្ហាញពីមតិយោបល់ផ្ទាល់ខ្លួន លើកឡើងពីបញ្ហាអ្នកសិល្បៈ បង្ហាញពីសកម្មភាពមិនល្អ អាចធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃទៀត ខណៈដែលនៅក្នុងនោះ រូបលោកក៏បានបង្ហាញពីការរិះគន់ ក្នុងន័យស្ថាបនា តែប៉ុណ្ណោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បន្ទាប់ពីមានការលើកឡើងបែប ស្រាប់តែ អាណារ៉ូស ហាក់មិនពេញចិត្ត និងលើកឡើងនៅលើបណ្ដាញសង្គម ឆ្លើយតបភ្លាមៗទៅកាន់ លោក ឃុំ ប៉ុណ្ណាដែត ដោយបានប្រើពាក្យមិនសមរម្យមួយចំនួន ទៅលើរូបលោក ព្រមទាំងកូនៗ ទៀតផង។

យ៉ាងណាមិញ ជាមួយនឹងភាពចម្រូងចម្រាសមួយនេះ លោក ឃុំ ប៉ុណ្ណាដែត ក៏បានបន្តឆ្លើយតបទៅកាន់ អាណារ៉ូស ដោយបានធ្វើការLive នៅលើបណ្ដាញសង្គម និងបានសង្កត់ធ្ងន់ទៅលើត្រង់ចំណុច ដែលអាណារ៉ូស បានជេរទៅលើកូនៗរបស់លោក ផងដែរ។ នៅក្នុងនោះ តារាប្រុសរូបនេះ បានបញ្ជាក់ថា៖ 

អាណារ៉ូស ត្រឹមតែជេររូបលោក មិនបញ្ហាអ្វីទេ តែនាងបែរជាជេរប្រមាថ ចំពោះកូនរបស់លោក ដូច្នេះហើយ រូបលោកទុកពេលឲ្យនាង ចេញមុខសូមទោសដល់កូនៗ មិនដូច្នេះទេ រូបលោក នឹងធ្វើការដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់៕

ឃុំ ប៉ុណ្ណាដែត

សូមទស្សនារូបភាព និង វីដេអូខាងក្រោម ៖

ឃុំ ប៉ុណ្ណាដែត
ឃុំ ប៉ុណ្ណាដែត
ឃុំ ប៉ុណ្ណាដែត
ឃុំ ប៉ុណ្ណាដែត
អាណារ៉ូស
អាណារ៉ូស
អាណារ៉ូស
អាណារ៉ូស
ឃុំ ប៉ុណ្ណាដែត
ឃុំ ប៉ុណ្ណាដែត
ឃុំ ប៉ុណ្ណាដែត
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T