ភ្នំពេញ៖ កម្លាំងអាវុធហត្ថ ខណ្ឌដូនពេញ ដឹកនាំបញ្ជាផ្ទាល់ពី សំណាក់ លោក ថោង ពិសិដ្ឋ មេបញ្ជាការអាវុធហត្ថ ខណ្ឌដូនពេញ បាន ឃាត់ខ្លួនក្រុមចោរឆក់ យ៉ាងសកម្ម ចំនួន៤នាក់ ជាបន្តបន្ទាប់ និងដកហូតបានវត្ថុតាង ម៉ូតូសេរីទំនើប២គ្រឿង និងកាបូប របស់ ជនរងគ្រោះ មួយចំនួន ក្រោយជនសង្ស័យទាំងនេះ ក្នុងចំណោមបក្ខពួក៨នាក់ បានធ្វើសកម្មភាព យ៉ាងសកម្ម និងជាច្រើនលើក នៅក្នុងរាជធានីភ្នំពេញ និងខណ្ឌដូនពេញ កាលពី ពេលកន្លងទៅ។ ជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាងទាំងអស់ ត្រូវយក មកបង្ហាញ មុខជាសាធារណៈ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣។ 

ការចាប់បង្រ្កាប ក្រុមចោរឆក់ដ៏ សកម្មបានបន្តបន្ទាប់នោះ បានធ្វើឡើងកា លពី រាត្រីថ្ងៃទី១០ និងរាត្រីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅក្នុងមូលដ្ឋាន ខណ្ឌដូនពេញ។

លោកវីរៈសេនីយ៍ត្រី ថោង ពិសិដ្ឋ មេបញ្ជាការអាវុធហត្ថ ខណ្ឌដូនពេញបាន ឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាឆក់ ដ៏សកម្មដែលត្រូវចាប់ បង្រ្កាបបានបន្ត បន្ទាប់ចំនួន ៤ នាក់នេះទី១ ឈ្មោះ ចាន់ ថៃ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងជួសជុ លរថយន្ត ស្នាក់នៅ ផ្ទះជួលសង្កាត់បឹងកេងកង ខណ្ឌចំការមន និងមានស្រុកកំណើត នៅស្រុកស្អាង ខេត្តកណ្តាល ទី២ ឈ្មោះ ងិន ចាន់ធី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេ៣៤ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ត្រូវបា នដកហូត វត្ថុតាង ម៉ូតូ១គ្រឿងម៉ាកC125 ពណ៌ខ្មៅ សេរី២០១៤ គ្មានស្លាកលេខ រួមទាំងវត្ថុតាង មានកាបូប និងឯកសារមួយចំនួន ។

ជនសង្ស័យទាំង ២នាក់ នោះត្រូវបានឃាត់ខ្លួនកាល ពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុច ម្លុកហាត់ប្រាណ ផ្លូវលេខ៦៣កែងផ្លូវលេខ១៨០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

លោក ថោង ពិសិដ្ឋ បានបន្តទៀតថា ចំណែកជនសង្ស័យ២នាក់ទៀត ជាបក្ខពួកដែលត្រូវឃាត់ខ្លួននេះ ទី១ ឈ្មោះ ហេង ហាំង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សថ្នាក់ទី១២ នៃសាលាបាក់ទូក ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ បឹងរាំង ខណ្ឌដូនពេញ និងមានស្រុកកំណើត នៅស្រុកមង្គលបូរីខេត្ត បន្ទាយមានជ័យ ទី២ ឈ្មោះ ប៊ៀវ ឈុនហេង ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សទើបប្រឡង ថ្នាក់ទី១២ សាលាបាក់ទូក ស្នាក់នៅផ្ទះលេខ12Boផ្លូវលេខ១៦១ សង្កាត់អូឫស្សី ទី២ ខណ្ឌ៧មករា ត្រូវបានដកហូតម៉ូតូម៉ាកC125សេរី 2014ពណ៌ស៊ូកូឡាគ្មានស្លាក លេខ1គ្រឿង។

លោក ថោង ពិសិដ្ឋ បានបន្តទៀតថា បន្ទាប់ពីកម្លាំងជំនាញ របស់លោកបានស្រាវជ្រាវ ដឹងយ៉ាងច្បាស់ថាក្រុម ជនសង្ស័យទាំងនេះ ជាមុខសញ្ញាឆក់ដ៏សកម្ម គឺធ្វើសកម្មភាពឆក់ ទាំងយប់ទាំងថ្ងៃ ដាក់វែនគ្នា ចេញមិនថា ឡើយខ្មែរ ឬបរទេសឡើយ គឺឆក់យក ទ្រព្យសម្បត្តិ ទាំងអស់ឲ្យ តែក្រុមជនរងគ្រោះទាំងនោះ មានការធ្វេស ប្រហែលទ្រព្យសម្បត្តិ របស់ខ្លួននោះគឺឆក់ទាំងអស់ ។

បច្ចុប្បន្នជនសង្ស័យទាំងនេះ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅទីបញ្ជាការអាវុធហត្ថខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ ទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តទៀត៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]