កោះកុង ៖ យុវជនម្នាក់ ដោយខឹងឪពុកស្ដីឱ្យ បន្ដិចបន្ដួច ដោយរឿងដើរលេង មិនទៅសាលា ថែមទាំង លក់ម៉ូតូ ដើរស៊ីចាយអស់ ទើបចូលផ្ទះពេលមកដល់ផ្ទះ ឪពុកស្ដីឱ្យក៏សម្រេច ទៅចងក ធ្វើអត្ដឃាតខ្លួនឯង ដើម្បីបញ្ចប់ជីវិត ។

ហេតុការណ៏នេះ ភ្ញាក់ផ្អើលនៅព្រឹកព្រលឹមនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៣ ដែលស្ថិតនៅតាម ដងផ្លូវលេខ៤៨ ជិតកែងផ្លូវសេរីការ ស្ថិតនៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង។ នគរបាលប៉ុស្តិ៍ស្មាច់មានជ័យ បានឲ្យដឹងថា យុវជនដែលធ្វើ អត្ដឃាតខ្លួនឯងនោះ មានឈ្មោះ លី ខ្វាន់ទុង ភេទប្រុស  អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ប្រភពពីសមត្ថកិច្ចបានប្រាប់ភ្នាក់ងារ ដើមអម្ពិល ឱ្យដឹងថាមូលហេតុដែលយុវជននេះចងក បណ្តាលមក ពីឪពុក ស្តីបន្ទោសបន្តិចបន្តួចរឿង លក់ម៉ូតូដើរស៊ីចាយអស់ មិនចូលផ្ទះ ព្រមទាំងមិនទៅរៀនទៀត តែប៉ុណ្ណោះ ។

ប្រភពដដែលបានបន្ដថា យុវជនម្នាក់នេះ ពិតជាធ្វើអត្ដឃាតខ្លួន ឯងពិតប្រាកដមិនមែន មានអ្នកណា សម្លាប់នោះទេ ហើយក្រោយពី ធ្វើកោសលវិច័យ ទៅលើសាកសពរួចហើយសមត្ថកិច្ច បានប្រគល់ សាកសពទៅឱ្យក្រុមគ្រួសារយកទៅធ្វើ បុណ្យទៅតាមប្រពៃណី ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]