ជាសិល្បករជើងចាស់ ឃុំ ប៉ុណ្ណាដែត នៅមិនសុខ និយាយចំៗ ចំពោះរឿង អាណា រ៉ូស

//s9.kh1.co/e5/e57beb606c988b4a087888be1169f1db0983b2de.png
តារា & កម្សាន្ដ

 ២៨-កក្កដា-២០២៣ ៩ព្រឹក · ៩ ខែមុន

ក្រោយបានឃើញការបង្ហោះ លោក ឃុំ ប៉ុណ្ណាដែត ក៏មិនអាចនៅស្ងៀម ដោយលោកក៏បានស៊ែរ និងបង្ហាញការមិនពេញចិត្តទាល់តែសោះ ដោយលោកបាននិយាយចំៗចំពោះរឿងនេះថា...

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាជ្រាបរួចមកហើយថា កាលពីមួយរយៈថ្មីៗនេះ នៅលើបណ្ដាញសង្គម កញ្ញា អេនណា រ៉ូស ដែលបុគ្គលល្បីលើបណ្ដាញសង្គមម្នាក់នោះ បានបង្ហោះនូវរូបភាពលើគ្រែជាមួយបុរសម្នាក់ ធ្វើឲ្យមានរឿងចម្រូងចម្រាស់ផ្អើលអស់មហាជននាំគ្នារិះគន់យ៉ាងចាស់ដៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នា ក្រោយពេលមានរឿងនេះកើតឡើង ក៏មានអ្នកនៅក្នុងរង្វង់សិល្បៈជាច្រើន នាំគ្នាបញ្ចេញក្ដីមិនពេញចិត្តនោះឡើយ។ ជាពិសេស លោក គួច ខេវិន ជាអ្នកមានមុខមាត់ម្នាក់ក្នុងសិល្បៈ ក៏បានបង្ហោះសារប្រតិកម្មយ៉ាងវែងអន្លាយលើរឿងនេះផងដែរ។

ក្នុងនោះទៀតសោត ក្រោយបានឃើញការបង្ហោះបែបនេះ តារាចម្រៀង លោក ឃុំ ប៉ុណ្ណាដែត ក៏មិនអាចនៅស្ងៀម ដោយលោកក៏បានស៊ែរ និងបង្ហាញការមិនពេញចិត្តទាល់តែសោះ ដោយលោកបាននិយាយចំៗបែបនេះថា៖

ពាក្យថាតារាគេខំការពារកេរ្តិ៍ឈ្មោះណាស់​ គេមិនដែលបេីកចំហរ​ ឬហែកខ្លួនឯងទេ​។ ខ្ញុំសូមសំណូមពរបងប្អូន​ និងអ្នកសារព័ត៌មានទាំងអស់​ មុននឹងឲ្យតម្លៃតួណាម្នាក់​ ឬក៏អ្នកចម្រៀងណាម្នាក់ជាតារា​ សូមជួយគិតផងថាគាត់ស្ថិតក្នុងលំដាប់ណា? បេីមិនដូច្នោះទេគឺខូចតារា​ រៀមច្បងចាស់ៗ​ និងតារាដែលគេខំសាងប្រជាប្រិយភាពអស់ហេីយ ខ្ញុំសូមអស់យោបល់ត្រឹមហៅ​ សុខា​ «ជាតារា» ដែរ៕

ឃុំ ប៉ុណ្ណាដែត

សូមទស្សនារូបភាពខាងក្រោម៖ 

លោក ឃុំ ប៉ុណ្ណាដែត
លោក ឃុំ ប៉ុណ្ណាដែត
លោក ឃុំ ប៉ុណ្ណាដែត
លោក ឃុំ ប៉ុណ្ណាដែត
លោក ឃុំ ប៉ុណ្ណាដែត
លោក ឃុំ ប៉ុណ្ណាដែត
សារ លោក ឃុំ ប៉ុណ្ណាដែត
សារ លោក ឃុំ ប៉ុណ្ណាដែត
ឃុំ ប៉ុណ្ណាដែត
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T