ជាការពិតណាស់ ថ្ងៃខែឆ្នាំកំនើតអាចឆ្លុះបញ្ចាំង ឬប្រាប់រឿងរ៉ាវខ្លះៗរបស់អ្នក តែវាមិនទាន់គ្រប់គ្រាន់ដូចជា ការទស្សន៍ទាយនោះទេ។

យោងតាមការសិក្សាស្រាវជ្រាវ របស់អ្នកវិទ្យាសាស្ដ្រក្នុងសាកលវិទ្យាល័យ នៃមន្ទីរពេទ្យណសេសស្ទើន ប្រទេសអាឡឺម៉ង់ បានបញ្ជាក់ថាមនុស្ស ដែលមានអាយុ១០០ឆ្នាំ ឬក៏ច្រើនជាងនេះគឺអាស្រ័យទៅ លើខែដែលពួកគេកើត។ អ្នកវិទ្យាសាស្រ្តបានរកឃើញថា អ្នកដែលកើតនៅក្នុងខែវិច្ឆិកា មានអាយុវែងជាងអ្នកដែលកើតនៅក្នុង ខែឧសភា ៧.៣ខែ ចំពោះស្ដ្រី ឯបុរសវិញ គឺ ១១.៧ខែ។ ដូច្នេះអ្នក ដែលកើតនៅចន្លោះខែកញ្ញាដល់ធ្នូ អាចមានអាយុដល់១សតវត្សរ៍ ចំនែកឯអ្នកកើតនៅខែនិទាឃរដូវវិញ មិនសូវមានអាយុបាន១០០ឆ្នាំនោះទេ។

ជាការពិតណាស់ យើងមិនអាចគេចវេះ នឹងឥទ្ធិពល ឬផលប៉ះពាល់ផ្សេងៗ ដែលមាននៅក្នុងពិភពលោក និងសង្គមបច្ចុប្បន្ននោះទេ ដូចជាពន្លឺព្រះអាទិត្យ ការបំពុលបរិស្ថាន រួមទាំងជំងឺផ្សេងៗ ដែលទាំងនេះវាអាចមានការប៉ះពាល់ ទៅនឹងការទស្សទាយអាយុខាងលើនេះ។ 

ចុះប្រិយមិត្ដវិញ យល់យ៉ាងណាដែរ?នឹងជឿជាក់ទៅលើការសិក្សាស្រាវជ្រាវនេះដែរឬទេ?

 

ប្រភពពី បរទេស

ដោយ រស្មី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]