ការពិតទៅ មនុស្សគ្រប់រូបសុទ្ធតែស្រស់ស្អាតទាំងអស់ គ្រាន់តែពេលខ្លះយើងមើលមិនឃើញ ឬ មិនចេះធ្វើឲ្យគេមើលឃើញ តែប៉ុណ្ណោះ។

ថ្ងៃនេះខ្មែរឡូត បានរកឃើញវីដេអូមួយ ដែលបង្ហាញពី បុរសអ្នកគ្មានជម្រកម្នាក់ ត្រូវបានគេកែប្រែខ្លួនរបស់គាត់ ឲ្យទៅជាបុរសដ៏សង្ហារម្នាក់។ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់នេះមានឈ្មោះថា Jim Wolf ជាអតីតទាហានអាមេរិក តែរយៈពេល១០ឆ្នាំចុងក្រោយនេះ គាត់បានធ្លាក់ខ្លួនក្រ គ្មានផ្ទះសំបែងនៅ និងបានក្លាយទៅជា អ្នកប្រមឹកទៀតផង។

នៅខែកញ្ញា គាត់ក៏បានយល់ព្រមស្ម័គ្រចិត្ត ឲ្យក្រុមការងារ ជួយផ្លាសប្ដូររូបរាងរបស់គាត់ខាងក្រៅ ឲ្យក្លាយទៅជាមនុស្សផ្សេងម្នាក់ទៀត។

តើប្រិយមិត្តយល់យ៉ាងណា ចំពោះរូបរាងគាត់មុនពេលកែប្រែ និងក្រោយពេលកែប្រែ? សូមទស្សនាវីដេអូខាងក្រោម៖




កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]