ប្រសិនបើគេពោលរឿង សម្ផស្សពេលណាអ្នកដែលសម្ដែងទឹកមុខ ដោយការចង់ដឹងមុនគេបង្អស់នោះ គឺគេចមិនផុតពីសុខភាពស្រ្ដីនោះ ឡើយ។ អ្វីដែលជាចំណុចសំខាន់បំផុត និងជាភាពទាក់ទាញបំផុតរបស់ស្រ្ដី នោះគឺសរសៃសក់ដ៏ស្រស់ស្អាត ប្រសិនអ្នកមានស្បែកមុខ ស្រស់ស្អាត ហើយសសៃសក់គ្មានភាពរស់រវើកនោះ ក៏គង់ធ្វើឲ្យអ្នកបាត់បង់នូវសម្រស់មួយផ្នែកផងដែរ។ នៅពេលនេះខ្មែរឡូតសូមលើកយកវិធីអប់សក់ តាមបែបធម្មជាតិសាមញ្ញៗ ព្រមទាំងចំណាយថវិកាអស់តិចថែមទៀតផង។ ផ្លែចេក គេទទួលស្គាល់ជាទូទៅថាជាផ្លែឈើដែលសម្បូរទៅដោយវីតាមីន និងសារធាតុ អាហារបំប៉នរាងកាយ។ ប៉ុន្តែសម្រាប់ពេលនេះយើងសូមលើកយកនូវរូបមន្តពិសេសមួយក្នុងការផ្អាប់សក់ ដោយ ប្រើចេកមកជម្រាបជូនដូចខាងក្រោមនេះ...។សម្រាប់ការផ្សំគឺគ្មានអ្វីគួរឲ្យស្មុគស្មាញនោះទេ ដោយគ្រាន់តែមានផ្លែចេកអំបូង១ផ្លែ(ទុំជោរ) និងផ្លែបឺរតែប៉ុណ្ណោះ។ សម្រាប់ដំណាក់កាលដំបូងត្រូវយកចេកទៅកិនឲ្យម៉ដ្ឋ បន្ទាប់មកយកផ្លែបឺរដែលកិនម៉ដ្ឋដែរ រួចយកមកលាយបញ្ចូលគ្នាឲ្យស្មើសាច់។ បន្ទាប់មកយើងត្រូវកក់សក់ឲ្យបានស្អាតជាមុនសិន ទើបយកវត្ថុដែលផ្សំរួចលាបលើសក់ ដោយប្រើស្បោងនីឡុងដើម្បីអប់ទុកប្រមាណពី១៥-២០នាទី បន្ទាប់មកលាងសម្អាតដោយទឹកត្រជាក់។ លទ្ធផលដែលលោកអ្នកទទួលបានគឺសក់ខ្មៅរលោង និងមានទម្ងន់គួរឲ្យចម្លែកចិត្តបំផុត។ សម្ឃឹមថាអត្ថបទចំណេះដឹងដ៏ខ្លីខាងលើ ដែលពាក់ព័ន្ធទៅនឹងការកែសម្ផស្សសរសៃសក់នេះ នឹងនាំមកនូវគុណប្រយោជន៍ដ៏ធំធេងសម្រាប់ស្រ្ដីក្នុងយុគសម័យ ដែលកំពុងតែប្រកួតប្រជែងគ្នាខាងសម្ផស្ស៕


រូបភាព៖ ចេកអំបូងពណ៌លឿង


(រូបភាពតំណាង)
អត្ថបទ៖ មករា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]