ខេត្ត​កំពង់​ស្ពឺ ៖ ​យុវជន​ម្នាក់​​របួស​ធ្ងន់​ និង​មិត្ត​ភក្តិ​​ម្នាក់​ស​ន្លប់​ស្តូក​ស្តឹង​ ខណៈ​ពេល​ជិះ​ម៉ូតូ​​ឌុប​មិត្ត​ភក្តិ​ត្រឡប់​​មកពី​ផ្ទះវិញ ពេល​យប់​ងងឹត​​ចំ​ផ្លូវ​កំពុង​​រៀប​ចំ​ចាក់​បេតុង លុះ​វាក់​នឹង​ស្លាក​សញ្ញា​​គ្រោះថ្នាក់​ក៏​ចាប់​ហ្វ្រាំង​​ បណ្តាល​ឱ្យ​ម៉ូតូ​​រអិល​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទាំង​មនុស្ស​​២​នាក់ ទៅ​ជាប់​ជា​មួយ​​ម៉ូតូ​ ។ ចំណែក​​អ្នក​អង្គុយ​​ក្រោយ​​ខ្ទាត​ផុត​ប្រឡាយ​មិន​​មាន​រង​របួស​ទេ ។

គ្រោះថ្នាក់​ជាយថា​​ហេតុ​នេះ​កើត​ឡើង​​កាល​ពី​​វេលា​ ម៉ោង​៦​និង​៤០​នាទី​​ល្ងាច​ថ្ងៃទី​២ ឧសភា ​ចម្ងាយ​ពី​ស្ពាន​គុណ​គ្រូ​១​គីឡូ​ម៉ែត្រ ស្ថិត​​ក្នុងភូមិ​អង្គ​មេត្រី  ឃុំ​រលាំង​ក្រើល ​ស្រុក​សំរោង​​ទង ។ ជន​រងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​​រងរបួសធ្ងន់​មាន​ឈ្មោះ​ប៊ុន ​រីយ៉ា ​ភេទប្រុស អាយុ​២២​ឆ្នាំ ​ជា​និស្សិត​ឆ្នាំ​ទី​៣ នៅ​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរ៉ុប​ ស្នាក់​នៅ​សង្កាត់​អូរឫស្សី ​ខណ្ឌ​៧​មករា ​មាន​ស្រុក​កំណើត​​នៅភូមិ​ដំដែក​ ស្រុក​គង​​ពិសី ​ខេត្ត​កំពង់​ស្ពឺ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

  ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]