អាពាហ៍ពិពាហ៍ដ៏ធំសម្បើមមួយ នៅប្រទេសចិន ដោយគូស្នេហ៍ទាំងពីរ យកទូរស័ព្ទ iPhone 5s ចំនួន ៨១គ្រឿង និងប័ណ្ណប្រេងសាំង មានតម្លៃ ៥០០យេន (៨២ដុល្លារ) ធ្វើជាអំណោយជូនដល់ ភ្ញៀវកិត្តិយស ដែលបានចូលរួមក្នុងកម្មវិធី អាពាហ៍ពិពាហ៍របស់ពួកគេ។

នៅថ្ងៃទី៨ ខែវិច្ឆិកា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ចិន បានចេញផ្សាយនូវ ព័ត៌មានដ៏អស្ចារ្យនេះ ដែលអាពាហ៍ពិពាហ៍ បានធ្វើឡើងនៅទីក្នុង ភោជនីយដ្ឋានលំដាប់ផ្កាយ៥ ក្រុង Ningbo ខេត្ត ZheJiang ប្រទេសចិន។ ភ្ញៀវកិត្តិយសទាំងអស់ មានការភ្ញាក់ផ្អើល និងសប្បាយរីករាយយ៉ាងខ្លាំង ដោយទទួលបាននូវអំណយ iPhone 5s ពីកូនក្រមុំ និងកូនកំលោះ ពេលដែលពួកគេ ដើរចូលទៅក្នុងកម្មវិធី។

អាពាហ៍ពិពាហ៍មួយនេះ បានក្លាយទៅជាប្រធានបទមួយ របស់ជនជាតិចិន និងប្រទេសជាច្រើនទៀត ព្រោះនេះគឺជាលើកទីមួយហើយ ដែលម្ចាស់កម្មវិធី ក្នុងពិធីអាពាហ៍ពិពាហ៍ អោយអំណោយដ៏មានតម្លៃបែបនេះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ អាពាហ៍ពិពាហ៍មួយនេះ? សូមទស្សនារូបភាពខាងក្រោម៖






















ប្រភព៖ បរទេស

 

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]