ក្បែរ៨០មែន តែ ឌី សាវ៉េត នៅតែស្រស់ស្អាត ក្មេងដដែល

//s9.kh1.co/bc/bc7565cff95afe9326e394e2244522f4393b9575.jpg
តារា & កម្សាន្ដ

 ១៩-កក្កដា-២០២៣ ១១ព្រឹក · ១០ ខែមុន

ចូលដល់វ័យ ៧៩ឆ្នាំក៏ដោយ អ្នកស្រី ឌី សាវ៉េត​នៅតែស្រស់ស្អាត មើលរូបភាពប៉ុន្មានឆ្នាំមុន និងបច្ចុប្បន្ន មិនខុសគ្នាទេ។

ភ្នំពេញ៖ អ្នកស្រី ឌី សាវ៉េត ជាវីរៈសិល្បការិនីជើងចាស់ ដែលអ្នកស្របានឈានជើងប្រឡូកក្នុងវិស័យសិល្បៈតាំងតែពីទសវត្សរ៍ ៦០-៧០ មកម្ល៉េះ។ ដោយអ្នកស្រីពិតជាមានទេពកោសល្យខ្ពស់ អាចសម្ដែងបានយ៉ាងល្អឥតខ្ចោះ រហូតទទួលបានពាក្យសរសើរមិនដាច់ពីមាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងវិស័យសិល្បៈអ្នកស្រី ឌី សាវ៉េត ពិតជាទទួលបានប្រជាប្រិយភាព និងការគាំទ្រខ្លាំងពីទស្សនិកទូទាំងប្រទេស។ ហើយអ្នកស្រីគឺជាតារាជើងចាស់មួយរូប មានទាំងទេពកោសល្យ និង​បទពិសោធន៍ច្រើន នៅក្នុងវិស័យសិល្បៈផ្នែកសម្ដែង។ 

ជាមួយគ្នានេះដែរ បើនិយាយដល់រូបសម្រស់ អ្នកស្រី ឌី សាវ៉េត ត្រូវបានមហាជនកត់សម្គាល់ឃើញថា នៅតែមានសម្រស់ស្រស់ស្អាត ក្មេងជាងវ័យដដែល ទោះបីឈានដល់វ័យ៧៩ឆ្នាំ។ លើសពីនេះទៅទៀត រូបភាពថ្មីដែលកូនស្រីរបស់អ្នកស្រីទើបបង្ហោះ ត្រូវបានអ្នកគាំទ្រជាច្រើន ពោលពាក្យសរសើរ ពីសម្រស់ក្មេងជាងវ័យគ្រប់ៗគ្នាតែម្ដង៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

   អ្នកស្រី ឌី សាវ៉េត
   អ្នកស្រី ឌី សាវ៉េត
   អ្នកស្រី ឌី សាវ៉េត
   អ្នកស្រី ឌី សាវ៉េត
   អ្នកស្រី ឌី សាវ៉េត និងកូនស្រី
   អ្នកស្រី ឌី សាវ៉េត និងកូនស្រី
 អ្នកស្រី ឌី សាវ៉េត
 អ្នកស្រី ឌី សាវ៉េត
   អ្នកស្រី ឌី សាវ៉េត
   អ្នកស្រី ឌី សាវ៉េត
ឌី សាវ៉េត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T