ភ្នំពេញ៖ សហាវមែន នៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ នេះ មានករណីប្លន់មួយ បានកើតឡើង នៅផ្ទះសិប្បកម្ម មួយយីហោ ឈូក សុខណារ៉ាត ដោយជនល្មើស បានចូលទៅដល់ក្នុងផ្ទះ ហើយធ្វើសកម្មភាព ភ្ជង់ម្ចាស់សិប្បកម្មធ្វើទ្វារដែក បង្អូច និងរនាំង យកម៉ូតូ ម៉ាក់ សេ១២៥ មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ1ax2506 យកទៅបាត់ ។

សេចក្តីរាយការណ៍ កន្លែងកើតហេតុ បានឲ្យដឹងថា ខណៈម្ចាស់សិប្បកម្ម កំពុងមើលទូរទស្សន៍ ស្រាប់តែមានជនសង្ស័យម្នាក់ បានដើរចូលទៅភ្ជង់យកម៉ូតូទៅបាត់ ស្ថិតនៅផ្ទះលេខ ៤១៧ ផ្លូវ ឧកញាម៉ង់រិទ្ធី សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ហើយជនរងគ្រោះមានឈ្មោះ យក់ ណារ៉ាត អាយុ ៤០ឆ្នាំ៕

ដកស្រង់រូបភាព ពីគេហទំព័រដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]