ភ្នំពេញៈ តារាសម្តែង ដែលមានសម្បុរស្រអែម រាងខ្ពស់ស្រឡះ ស្រគត់ស្រគំ សុភាពរាបសារ សមនារីខ្មែរ បច្ចុប្បន្នកំពុងតែឡើងកូដ និងមានភាពលេចធ្លោជាងតារាស្រករគ្នា កញ្ញា សារាយ សក្ខណា បានបង្ហើប ប្រាប់ថា មួយរយៈនេះ នាងបានលុបចោលគម្រោងចេញទៅសម្តែងនៅក្រៅប្រទេសទាំងអស់ ដោយសារ ជាប់កុងត្រាថតរឿងឲ្យប្រទេសថៃ។

ជួបជាមួយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១២ តារាម៉ូដែល ញញឹមប្រកបដោយមន្តស្នេហ៍ សារាយ សក្ខណា បានប្រាប់ថា ពេលនេះនាងបាន ចុះកុងត្រាថតរឿងថ្មី មួយទៀត ឲ្យខាងប្រទេសថៃ ដោយក្នុងនោះ គឺតម្រូវឲ្យនាងចេញទៅថតនៅប្រទេសថៃ ជាមួយតារាខ្មែរ មួយចំនួនទៀត តែនាងក៏មិនទាន់ដឹងថា ត្រូវចាប់ផ្តើមថតនៅពេលណាច្បាស់ដែល ព្រោះដំបូងគេថា ចាប់ ផ្តើមថ្ងៃទី៩ ខែឧសភា តែត្រូវបានពន្យារពេលបន្តិច ដោយសារតែរៀបចំមិនទាន់ ហើយនាងក៏មិនទាន់ដឹង ថា ត្រូវចេញទៅថតនៅថ្ងៃណាច្បាស់ដែរ តែមិនផុតពីខែនេះនោះទេ។

តារាស្រី ដែលកំពុងតែទទួលបានការគាំទ្រ និងជាទីចាប់អារម្មណ៍របស់មហាជនទាំងក្នុង និងក្រៅប្រទេស កញ្ញា លក្ខណា បានប្រាប់ទៀតថា «ដោយសារតែជាប់កុងត្រាថតរឿងថ្មីៗនេះខ្ញុំ បានលុបចោល គម្រោង ទៅក្រៅប្រទេស ដូចជា អូស្ត្រាលី ជប៉ុន ញូវហ្ស៊េឡេន ជាដើម ដោយសារតែខ្ញុំមានភាពមមាញឹកជាមួយ ការសម្រុកបញ្ចប់រឿងឲ្យស្ថានីយទូរទស្សន៍អាស៊ី-អាគ្នេយ៍ផង និងគម្រោងថតរឿងថ្មីនេះផង»។

សារាយ សក្ខណា បានប្រាប់ទៀតថា នេះជាលើកទីមួយហើយ ដែលនាងមានឱកាសបានថតរឿងជាមួយ តួថៃហើយនាងក៏សង្ឈឹមថា តាមរយៈការថតរឿងនេះ នឹងធ្វើឲ្យកេរ្តិ៍ឈ្មោះ ក៏ដូចជាប្រជាប្រិយភាពរបស់ នាង កាន់តែទទួលបានការគាំទ្រ ក៏ដូចជាមានភាពលេចធ្លោជាងមុនថែមទៀត៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ដោយៈ ហួន ស្រីលីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]