ភ្នំពេញៈ តារាសម្ដែងដែលកំពុងតែ ល្បីល្បាញក្នុងពិភព ខ្សែភាពយន្តលោក ញ៉ែម សុគន្ធ បច្ចុប្បន្នកំពុងមមាញឹក ជាខ្លាំងក្នុងអាជីពសម្ដែង របស់លោក បើទោះបីជាតារា សម្ដែងប្រុស ស្រករក្រោយរះព្រោងព្រាត ក៏មិនអាចទាញ ធ្លាក់ពីតំណែងតារាសម្ដែង ដ៏ល្បីនេះបានដែរ ។

គេនៅចាំបានថាលោក ញ៉ែម សុគន្ធ បានជួបរឿងស៊យ កាលពីថ្មីៗ ដោយរថយន្តរបស់លោក បានប៉ះគ្នាជាមួយជនម្ខាងទៀត ហើយលោកក៏បានរត់គេច ដោយសារ ភាគគីម្ខាងទៀត មានកាំភ្លើង ដូចនេះលោកក៏រត់បាតជើងសព្រាត។

ចំនែកឯរឿងរ៉ាវ ស្នេហាតារាសម្ដែង ចង្ការព្រែករូបនេះ មិនត្រូវបានទំលាយឲ្យ ដឹងជាសាធារណៈ នោះទេ តែលោកត្រូវបានគេ កត់សំគាល់ឃើញថា ស្និទ្ធស្នាលជាមួយ នឹង កញ្ញា ធាវី ពិធីការនី ជាមួយគ្នា ក្នុងកម្មវិធីវិមានសុបិន ដែលអ្នកទាំងពីរតែងតែ បង្ហាញនៅភាពស្និទ្ធស្នាល ។

ថ្មីនេះ លោកញ៉ែម សុគន្ធ បានបង្ហាញស្នាដៃ ក្នុងវណ្ណកម្មភាពយន្តថ្មី មួយ ដែលតម្រូវឲ្យលោកចុះថតដល់ខេត្តឆ្ងាយ ៗ ពិសេសភាពយន្តថ្មី នេះបានផ្ដិតទេសភាព ដ៏ស្រស់បំព្រងរបស់តំបន់ ទេសចរណ៍ភ្នំគូលេន ដែលជាតំបន់ទេសចរណ៍ ប្រវតិ្តសាស្ត្រ ពពេញទៅដោយ អាថ៍កំបាំង ។ ក្នុងរឿងថ្មីនេះ លោក ញ៉ែម សុគន្ធ តម្រូវឲ្យដើរតួជាមនុស្ស រស់ក្នុងព្រៃ ដែលមានតុបតែងខ្លួន ជាមនុស្ស មានសក់វែង ដែលមើលទៅដូចជា មនុស្សព្រៃអីចឹង។ 

ដើម្បីឲ្យកាន់តែជ្រាបច្បាស់ LookingTODAY សូមបង្ហាញជួននូវសកម្មភាព ថតរបស់លោក ញ៉ែម សុគន្ធ ៖























បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]