ក្រុមនិស្សិត នៃវិទ្យាស្ថានភាសាបរទេស (IFL) បានឈ្នះក្នុងការ​ប្រកួត​រក​ជើង​ឯក​​ជជែក​វែកញែក​ពានរង្វាន់​​ឆ្នាំ​២០១២ដែលរៀបចំដោយ សភាយុវពាណិជ្ចករអន្តរជាតិ កម្ពុជា (JCI Cambodia)។ ការប្រកួតពិភាក្សានេះ បានត្រូវបានគេស្គាល់ជាភាសាអង់គ្លេស​​ថា JCI Cambodia Debating Championship។ 

បេក្ខជន​នៃ​ការ​ប្រកួត​ខាង​លើ​នេះ​មាន​ចំនួន​១០​ក្រុម​ ដែល​មក​ពី​សាកលវិទ្យាល័យ​ផ្សេង​ៗ​គ្នាក្នុង​នោះ​រួម​មាន​មក​ពី​សាកលវិទ្យាល័យ​  បញ្ញាសាស្ត្រ​ ពុទ្ធិសាស្ត្រ​ វិទ្យាស្ថាន​ភាសា​បរទេស​ លីម​កុក​វីង ប៊ែល​ធី​ ​អន្តរទ្វីប​អាមេរិកាំង​ ​បៀល​ប្រាយ​ ហ្សាម៉ាន​ ចំរើន​ពហុបច្ចេកវិទ្យា​ និង​​ក្រុម​​និស្សិត​ស្ម័គ្រចិត្ត​ របស់​JCI​។ ក្រុមនិស្សិត នៃវិទ្យាស្ថានភាសាបរទេស (IFL) បានយកឈ្នះ ក្រុមនិស្សិត នៃសាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា ក្នុងវគ្គផ្តាច់ព្រាត់ ក្នុងការប្រកួតជជែកវែកញែក​នេះ។

នេះជាលើកទីពីរហើយ ដែលមានការប្រកួតជជែកពិភាក្សា JCI Cambodia Debating Championship​​។ ក្រុមនិស្សិត​ នៃវិទ្យាស្ថានភាសាបរទេស ក៏បានរក្សាពានរបស់ខ្លួន ដែលបានឈ្នះនៅឆ្នាំ ២០១១។

គួរអោយកត់សំគាល់ថា វិទ្យាស្ថានភាសាបរទេស បានបង្កើត ក្លឹបជជែក​វែកញែក​ (Debating Club) ជាយូរឆ្នាំមកហើយ។ ក្លឹបនេះបានជួយរៀបចំ អោយនិស្សិត មានភាពក្លាហាន ក្នុងការជជែកពិភាក្សា​ រកហេតុផល និងដំណោះស្រាយ ។

ក្រោយពីជោគជ័យនេះមក និស្សិត នៃវិទ្យាស្ថានភាសាបរទេស បានសំដែងការរីករាយរបស់ខ្លួន ពេញ ​Facebook។

តើវិទ្យាស្ថានភាសាបរទេស អាចរក្សាតំណែងរបស់ខ្លួនបានទេនៅឆ្នាំ ២០១៣?

ដោយ វិចិត្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]