ភ្នំពេញ៖ តារាសម្ដែងនិយម ខាងបញ្ចេញដើមទ្រូង បង្អូតប្រុសៗ កញ្ញា កុល ដាវី ពេលនេះ ត្រូវបានគេដឹងថា នាងកំពុងតែជោគជ័យ សម្រាប់ឱកាស ក្នុងការសង្ងំកើបលុយ ពីអាជីពក្រៅការងារសិល្បៈ ជាពិសេសគឺអាជីពបើក មុខជំនួញរកស៊ីផ្ទាល់ខ្លួន ក្រោយពីនាង បានបោះទុន ចំណាយខ្ទង់ម៉ឺនដុល្លារ បើកហាងថ្មីនៅម្តុំផ្សារទូលទំពូង។

ប្រភពព័ត៌មានពីអ្នករស់នៅ ជិតខាងតារាស្រីសិចស៊ី កុល ដាវី បានឲ្យដឹងថា តារាសម្តែងស្រី ដែលមិនសំចៃដៃ ខាងការបង្ហាញដើមទ្រូង នាង កុល ដាវី កំពុងតែទទួល បានភាពជោគជ័យ ក្នុងការងាររកស៊ី បើកហាងផ្ទាល់ខ្លួន ក៏ដូចជាការចូលភាគហ៊ុន រកស៊ីរួមគ្នាជាមួយ តារាចម្រៀងប្រុស ដែលគេកំពុងតែ ដាក់ការសង្ស័យថា មានទំនាក់ទំនងស្នេហា យ៉ាងស្អិតល្មួតជាមួយគ្នា គឺលោក សុខ រក្សា។

ប្រភពបាននិយាយទៀតថា នេះជាឱកាសមួយដ៏ល្អបំផុត សម្រាប់តារាសម្តែងស្រី កុល ដាវី ក្នុងការកើបប្រាក់បានកាន់តែ ច្រើនពីមុខរបររកស៊ីផ្ទាល់ខ្លួន ។ ម្យ៉ាងទៀតនាង ក៏អាចទទួលប្រាក់ទាំងដុំៗ ដាច់ដោយឡែកផ្សេងពីគ្នា គឺអាជីពសិល្បៈ ដើម្បីសម្រេចបាននូវគោលបំណង នៅថ្ងៃអនាគតដែល នាង កុល ដាវី អាចមានប្រាក់ច្រើនពីការខិតខំ ដោយកម្លាំងញឹសឈាមផ្ទាល់ខ្លួន។

ស្របពេលជាមួយគ្នានេះ កុល ដាវី ក៏ត្រូវបានប្រភពខាងលើបង្ហើបឲ្យដឹង អំពីរឿង រ៉ាវជីវិតស្នេហាក្រៅឆាក ដែលគេនៅតែដាក់ការ សង្ស័យរវាង នាង និងលោក សុខ រក្សា ថា ពេលនេះទំនាក់ទំនង រវាងអ្នកទាំងពីរកំពុតែដើរដល់កម្រិត នៃការស្វែងយល់ចិត្តគ្នា ព្រោះឥឡូវនេះ គេទាំងពីរនាក់ហាក់ ដូចជាកាន់តែមានភាពស្និទ្ធស្នាលទៅៗ ប្រៀបបីដូចជាប្ដីប្រពន្ធអ៊ីចឹង។

ប្រភពខាងលើបានបន្ថែមថា ចំណងទាក់ទង របស់ កញ្ញា កុល ដាវី ជាមួយ លោក សុខ រក្សា គឺស្ថិតក្នុងស្ថានភាពផ្អែមល្ហែម និង ល្អូកល្អឺនជាមួយគ្នាបំផុត ព្រោះរាល់សកម្មភាព របស់អ្នកទាំងពីរ មើលទៅមានភាពស៊ីសង្វាក់ ជាមួយគ្នាខ្លាំងណាស់។ រាល់ពេលចេញកម្មវិធី ធំតូចរបស់មិត្តភក្តិម្តងៗ គេតែបានឃើញ លោក សុខ រក្សា និងនាង កុល ដាវី ដើរប្រទាក់ដៃគ្នាជានិច្ច ហាក់បីដូចជា គូស្វាមីថ្មីថ្មោង ទើមរៀបការ៕





















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]