នៅទីបំផុត អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល បានដឹកដៃគ្នាចូលរោងការមែន ។ ពិធីរៀបមង្គលការរបស់តារាល្បីឈ្មោះ២ដួងនេះ ប្រារព្ធឡើងនៅគេហដ្ឋានខាងស្រី ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវកម្ពុជាក្រោម ខាងលិចផ្សារធំថ្មី ១០០ម៉ែត្រ ។

ក្នុងឈុតអាពាហ៍ពិពាហ៍កូនក ម្លោះក្រមុំមួយគូនេះ មានភាពទាក់ទាញណាស់ ធ្វើឱ្យភ្ញៀវនៅទីនោះចូលរួមជូនពរជ័យលាន់ មាត់សរសើរគ្រប់គ្នាថា មួយគូនេះសាកសមគ្នា ចំណែកកូនកម្លោះ លោក ជា វិបុល វិញ គិតតែញញឹមដាក់ភរិយា និងបញ្ចេញកែវភ្នែកគួរឱ្យគ្រឺតភរិយា ។

លោក ជា វិបុល បានឆ្លៀតបញ្ជាក់ថា លោកបានរំសាយព័ត៌មានចរចាមអារ៉ាមអស់ហើយ លោកសន្យាថានឹងមើលថែទាំភរិយារបស់លោកឱ្យបានល្អ ទោះជាកាលៈទេសៈណា ក៏លោកត្រូវតែជួយដោះស្រាយនៅចំពោះមុខជានិច្ច ។

ដើម្បីឱ្យកាន់តែជក់ចិត្ត សូមប្រិយមិត្តទស្សនានូវកម្រងរូប ភាពឈុតអាពាហ៍ពិពាហ៍របស់គូស្នេហ៍ល្បីឈ្មោះក្នុងពិភពសិល្បៈ តើសម្រស់និងឈុតតែងកាយរបស់ពួកគេស្អាតប៉ុណ្ណានោះ៕

























បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]