ភ្នំពេញ ៖ បុរសម្នាក់បាក់ជើងម្ខាងនិងដៃម្ខាងនិង ស្រីពីរនាក់ទៀត បាក់ជើងម្នាក់ ម្ខាងដោយសារតែពួកគេ ជិះឌុបគ្នា ចេញពីផ្សារបឹងកេងកង ក្នុងបំណង ត្រឡប់ ទៅផ្ទះ នៅខណ្ឌឬស្សីកែវ តែត្រូវស្រីម្នាក់ វ័យជាង២០ឆ្នាំ បើករថយន្ត ស៊េរីទំនើប មួយគ្រឿង មកបុកយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១២និង ៥០នាទី រសៀល ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១២ នៅចំណុចក្រោយស្ថានីយ៍ ទូរទស្សន៍អប្សរា ត្រង់ផ្លូវលេខ៥៧ កែងផ្លូវលេខ៣៧០  ក្នុងសង្កាត់បឹង កេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច ដែលបានចុះទៅត្រួតពិនិត្យ និងវាស់វែង ដល់ចំណុចកើត ហេតុ បាន ឲ្យដឹងថារថយន្តបង្ក ហេតុម៉ាកកាមរីហាយប្រ៊ីត ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2Q-5946 បើកបរដោយ ស្រីម្នាក់វ័យជាង ២០ឆ្នាំ មិនបានស្គាល់អត្តសញ្ញាណ ។ ចំណែកជនរងគ្រោះមានទី១ ឈ្មោះ ហែម សាវឿន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប មានស្រុកកំណើត នៅភូមិជើងគួន ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ បច្ចុប្បន្ននៅផ្ទះជួលក្នុង ខណ្ឌឬស្សីកែវ ទី១ មានឈ្មោះ ស្រ៊ី ភេទស្រី អាយុ ២៧ឆ្នាំ និងទី៣ ឈ្មោះ ស្រីយី អាយុជាង ២០ឆ្នាំ ស្នាក់នៅជាមួយគ្នា ហើយអ្នកទាំងបីនាក់ នេះជិះម៉ូតូម៉ាកសង់ចិន ស៊េរី៩៨ ពណ៌ខ្មៅ គ្មាន ស្លាកលេខ។

សាក្សីដែលបានឃើញហេតុការណ៍នេះ បាននិយាយប្រាប់ សមត្ថកិច្ចថា មុនពេលកើតហេតុ គេ បាន ឃើញជន រងគ្រោះទាំងបីនាក់ បានជិះម៉ូតូមួយគ្រឿងឌុបគ្នា ចេញពីផ្សារក្នុងទិសដៅ ពីត្បូងទៅជើង តាមបណ្តោយ ផ្លូវលេខ ៥៧ ដោយបើកក្នុងល្បឿន ធម្មតាលុះជិះមកដល់ ចំណុចកើតហេតុខាង លើនេះស្រាប់ តែ មានស្រី ម្នាក់ ដែលអាយុជាង២០ឆ្នាំ បានរថយន្តស៊េរីទំនើប មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនបំផុត ហើយក៏ បាន ជ្រុលទៅបុក ជនរងគ្រោះទៅទាំងបីនាក់ ដែលកំពុង ជិះគ្នាយ៉ាងពេញ ទំហឹងដែលបណ្តាល ឲ្យបុរស ជាអ្នកឌុប បាន ហោះផ្លូវបោក ទៅនឹងខឿនចិញ្ចើមផ្លូវ បណ្តាលឲ្យបាក់ជើងម្ខាង និងដៃម្ខាងរួមទាំងបែក មុខ បែកមាត់ស្ទើរ ស្លាប់ស្ទើរស់ និងស្រី ឈ្មោះ ស្រ៊ី ដែលជិះពីក្រោយបាន ហោះផ្លោងទៅបុកនិងរ៉ឺម៉កកង់បី ដែល គេចតស្ងៀម បណ្តាលឲ្យបាក់ជើងម្ខាង និងម្នាក់ ទៀតមានឈ្មោះ ស្រីយី បានហោះផ្លោងនៅ ធើនៅលើ រថយន្តហាយ ឡែនឌ័រ មួយគ្រឿង ដែលគេចតទុក ចោល នៅចំណុចកើតហេតុចំណែក របស់ជនរងគ្រោះ ត្រូវ ខ្ទេចម៉ត់ ព្រោះរថយន្តបើកកិនពីលើ និងអូសជាង៤ម៉ែត្រ ឬឯ រថយន្តបង្កវិញ ក្រោយពីបុកគេរួច ស្រីម្នាក់នៅ ក្នុងរថយន្ត បានព្យាយាម បើករថយន្តគេចខ្លូន ដែលតែត្រូវក្រុម កម្លាំង ដែលកំពុងដើរល្បាត នៅក្នុងមូលដ្ឋាន សង្កាត់បឹង កេងកងទី១ ឃើញក៏បានឃាត់ភ្លាមៗ តែខណៈស្រីម្នាក់ ដែលបើករថយន្តសាហាវ ស្ទើរនឹកស្មាន មិនដល់នោះ បានចុះ ពីលើរថយន្តរត់គេចខ្លួន បានស្រមោលឈឹង ដោយទុករថយន្តចោល។

បន្ទាប់ពី មាន ហេតុការណ៍ គ្រោះថ្នាក់នេះ គេឃើញសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុច ហេតុហើយ បាន  ហៅរថយន្ត មកដឹកជនរង គ្រោះទាំងបីនាក់ ទៅព្យាបាលរបួសនៅមន្ទីរពេទ្យ កាល់ម៉ែត និងបាន សហការ ជាមួយ នគរបាល ក្រុងភ្នំពេញ ស្ទូចយករថយន្តបង្កហេតុ និងម៉ូតូជនរងគ្រោះទៅរក្សា ទុកនៅ ការិយល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

ដោយ៖ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]