ភ្នំពេញៈ ថ្មីៗកន្លងទៅនេះ កញ្ញា ទឹម រដ្ឋា ទើបតែត្រូវព្រនង់ ការរិះគន់ ពីសំណាក់ទស្សនិកជន ដោយសារតែការស្លៀកពាក់ បញ្ចេញភាពសិចស៊ី ខណៈតារាស្រីមួយចំនួនទៀត ក៏កាន់តែបញ្ចេញ ហួសដែនកំណត់ ពីមួយថ្ងៃទៅមួយថ្ងៃ ។ ពេលនេះ ទឹម រដ្ឋាក្រៅពី ការស្លៀកពាក់ខើច លើខើចក្រោម មិនសមភ្នែក ហើយនោះ នាងបែរជាមកបង្ហាញ ការសិ្នទ្ធស្នាលឱបរឹត ជាមួយ អេនឌី កាន់តែខ្លាំង ជាងមុន ប្រៀបបីដូចជាកំពុង នឹងផ្គើននឹង សំឡេងរិះគន់ទាំងនោះ។

តារាស្រីចង្កេះអង្ក្រង កញ្ញា ទឹម រដ្ឋា មួយរយៈចុងក្រោយនេះ ហាក់មានយីអ៊ុនធ្លាក់ចុះ ទទួលរងការរិះគន់ ជាច្រើនលើកច្រើនសារ ពីសំណាក់មហាជន និងមជ្ឈដ្ឋានអ្នកគាំទ្រ ដោយសារតែ ការស្លៀកពាក់សិចស៊ី បង្ហាញស្ទីល ក្នុងការថតរូប បែបស្រើបស្រាល លេចលើលេចក្រោមឱបរឹត ជាមួយបុរសដែល ទស្សនិកជនស្គាល់ យ៉ាងច្បាស់ថា ជាតារាប្រុស កំពូលសំណាង លោក អេនឌី។

តាមរយៈរូបថត ដែល កញ្ញា ទឹម រដ្ឋា បានបង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook នោះ គឺមានការថតបង្ហាញ ម៉ូដសម្លៀកបំពាក់ ជាច្រើនឈុត បញ្ចេញសាច់លើក្រោម សាច់ខ្នងគួរឲ្យក្នក់ក្នាញ់ និងសាច់គល់ភ្លៅជាដើម ។ រហូតធ្វើឲ្យមហាជនជាច្រើន មានការរិះគន់ទៅលើនាង និងតារាស្រីដទៃទៀត ដែលជានិច្ចកាល តែងតែឱបក្រសោបគ្នា មិនប្រមាណខ្លួន ។

ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជន ចាប់អារម្មណ៍ និងកាន់តែបង្ហាញ ការមិនពេញចិត្តនោះ គឺនៅពេលដែលគេឃើញកញ្ញា ទឹម រដ្ឋា ថតឈុតឱបរឹតគេង នៅលើតុហើយលោក អេនឌី តែងខ្លួនបែបបុរសវ័យចំណាស់ មានពុកមាត់ គេងពីលើនាង មើលទៅ ស្ទីលនេះ ថ្មីហើយប្លែក មិនធ្លាប់មានតារាណាថតរូប បែបនេះទេកន្លងមក។

ទន្ទឹមជាមួយការ រំលេចស្ទីលថតរូបបែបនេះ ក៏មានប្រភពច្បាស់ការមួយ បានលួចបង្ហើបថា នៅក្នុងការថតបង្ហាញម៉ូដនេះ នៅមានឈុតជា ស្រើបស្រាលជាច្រើនទៀត ដែល ទឹម រដ្ឋា បានថតជាមួយ លោក អេនឌី។ ប៉ុន្តែរូបថតទាំងនោះ នាងបាន លុបចោលចេញពី Facebook នាងវិញ ភ្លាមៗ បន្ទាប់ពីបង្ហោះ មិនទាន់បានប៉ុន្មាននាទីផង ព្រោះតែខ្លាចអ្នកសារព័ត៌មានឃើញ យកទៅចុះផ្សាយ ធ្វើឲ្យប៉ះពាល់ ជាមួយកេរ្តិ៍ឈ្មោះ និងធ្វើឲ្យទស្សនិក ជនរិះគន់លើនាង
គេហទំព័រ LookingTODAY មិនអាចទាក់ទង កញ្ញា ទឹម រដ្ឋា ដើម្បីឲ្យនាងបកស្រាយ ពីការលើកឡើង ខាងលើនេះបានទេ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]