ភ្នំពេញៈ ស្នូរកំាភ្លើង ចំនួន៣ បានបន្លឺឡើង ទាំងកណ្តាលអធ្រាត្រ បន្ទាប់ពីខ្មាញ់កំាភ្លើងស្រវឹងស្រា រួចបាញ់លេង ជាការសប្បាយនៅម៉ោង ១១ និង១០ នាទី ថ្ងៃទី៤ ខែឩសភា ឆ្នាំ២០១២ ស្ថិតនៅខាងជើងស្ពានជ្រោយចង្វា ភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ខ្មាញ់កំាភ្លើង មិនត្រូវបានចាប់ខ្លួននោះទេ ហើយជននេះ គឺគេសង្កេតឃើញថា តែងតែបាញ់បោះ ក្នុងទឹកដីខណ្ឌឫស្សី កែវ ជាញយៗ មិនមានសមត្ថកិច្ចណាចាប់ខ្លួន នោះទេ ។

សាក្សីបានឲ្យដឹងថា ខ្មាញ់កំាភ្លើងនេះ ឮគេហៅឈ្មោះថា បូរ ប៉ុន្តែមិនស្គាល់នាមត្រកូលពិតប្រាកដ ក្នុងហេតុការណ៍នេះដែរ ខ្មាញ់កំាភ្លើងបានបាញ់ចំនួន៥ គ្រាប់ ប៉ុន្តែផ្ទុះតែ៣ គ្រាប់ ប៉ុណ្ណោះ នៅ២ គ្រាប់ទៀតមិនផ្ទុះ ។

តាមការសន្និដ្ឋាន របស់សាក្សីបានឲ្យដឹងថា ជនសង្ស័យអាចប្រើប្រាស់កំាភ្លើង K54 ឬក៏ K59 ហើយរូប គេប្រហែលជាសមត្ថកិច្ចដែរ ហើយមើលទៅ បានជាមាន កំាភ្លើងប្រើប្រាស់ ហើយបាញ់បោះ មិនញញើតដៃយ៉ាងដូច្នេះ ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅមូលដ្ឋានរំពឹងថា អាជ្ញាធរនិងមានវិធានការ សា្រវជ្រាវចាប់ខ្លួនខ្មាញ់កំាភ្លើងនេះ យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ កុំឲ្យចេះតែ បង្កការបាញ់បោះអនាធិបតេយ្យ របៀបនេះទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋខ្លាចរអាល និងអាចបណ្តាលឲ្យ មានគ្រោះថ្នាក់ជាយថាហេតុ ៕

ដោយៈ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]