រដូវរងារចាប់ផ្តើមមកដល់ហើយ តើលោកអ្នកបានដឹងអំពីវិធី ថែរក្សាសក់នៅរដូវរងារនេះហើយឬនៅ?

មិនថាលោកអ្នកមានអាយុប៉ុន្មានទេ តែងតែប្រាថ្នាចង់បាននូវសក់ស្រស់ស្អាតភ្លឺរលោង។ រដូវរងារ ជារដូវដែលមានអាកាសធាតុត្រជាក់ ហើយស្ងួត ដែលងាយធ្វើអោយសក់យើងខូច និងស្ងួតបានយ៉ាងឆាប់រហ័ស។  

ខាងក្រោមនេះមាន ៧វិធីសំរាប់ថែរក្សាសក់នៅរដូវងារ៖

ទី១ ព្យាយាមលាបនូវអាហារជំនួយសក់ដែល ផ្តល់នូវជាតិសំណើមដល់សក់។

ទី២ នៅពេលដែលលោកអ្នកចូលគេងគួររកអ្វី មករុំសក់អោយជិតពីព្រោះថារដូវរងារ ច្រើនត្រជាក់ខ្លាំងនៅពេលយប់។ ការធ្វើបែបនេះ អាចជួយអោយសក់របស់អ្នក រក្សានៅភាពសំណើម។

ទី៣ ជៀសវៀងនូវការប្រើថ្នាំលាបសក់ដែលមានសារធាតុគីមី និងព្យាយាមចងសក់ ឬក៏បួងឡើង។

ទី៤ បន្ថែមនូវប្រេងជំនួយចុងសក់ ដោយជ្រើសរើសនូវប្រភេទប្រេងជំនួយសក់ ដូចជាប្រេងល្ហុង ដែលអាចជួយអោយសក់មានសំណើម។

ទី៥ មិនត្រូវធ្វេសប្រហែសចំពោះការផ្តល់សំណើមដល់សក់របស់អ្នក ក្នុងរដូវរងារដ៏សំខាន់ នេះទេ។

ទី៦ ត្រូវពាក់មួកអោយបានជិត ប៉ុន្តែបើអ្នកមិនចូលចិត្តពាក់មួក អាចរកនូវផ្សេងមករុំជំនួសវិញក៏បាន។

ទី៧ អប់សក់របស់អ្នកជាមួយនឹងថ្នាំអប់ជំនួយសក់។នេះគឺជាវិធីដ៏ល្អ និងមានអត្ថប្រយោជន៍ សំរាប់សក់បានយូរអង្វែង។



(រូបភាពដំណាង)

 

ដោយ៖ រស្មី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]