កាលពីពេលថ្មីៗនេះមាន ប្រភពព័ត៌មានមួយបានអោយដឹងថា ជនខិលខូចជាច្រើនបាន ចូលមកទស្សនាកំសាន្តនៅក្នុង សួនសត្វ ប៉ុន្តែ ពួកគេមិនត្រឹមតែទស្សនាកំសាន្ត ដូចគេដូចឯងនោះទេ ដោយពួកគេបានរើសយកដុំថ្មយកទៅគប់ ដំរីទៀតផង។

ប្រភពព័ត៌មានបានបន្តអោយដឹងទៀតថា ហេតុការនេះត្រូវបានកើតឡើងនៅ ទីក្រុង Wuhan ប្រទេសចិន​ ហើយពេលនោះមាន បុរសជំទង់អាយុប្រហែល ២២ ទៅ ២៥​ ឆ្នាំ ចំនួន ៥ នាក់បានរើសយកដុំថ្មគប់ដំរី ចំក្បាលរបស់វា ដែលបានធ្វើអោយវា ខឹងសម្បារយ៉ាងខ្លាំង។ កន្លងផុតប្រហែលបាន ៥ នាទីស្រាប់តែដំរីមួយក្បាលនោះបាន យកប្រម៉ោយ​ របស់វារើសថ្មមួយដុំគ្រវាត់គប់ ចេញមកក្រៅសំណាញ់ បណ្តាលអោយថ្មមួយដុំនោះ ធ្លាក់ មកចំក្បាល ស្រ្តីម្នាក់ដែលកំពុងដើរតាមផ្លូវក្បែរនោះ ធ្វើអោយគាត់ បែកក្បាលដេរ ៥ ថ្នេរ។ ដោយសារតែហេតុការនេះបាន កើតឡើង ប្រធានសួនសត្វបានចាត់អោយគេ ធ្វើការសង់របងអោយខ្ពស់ជាងនេះបន្តិច ដោយរបងថ្មីនោះមានកំពស់ ៣ ម៉ែត្រ ដើម្បីចៀសវាងករណីបែបនេះ កើតឡើងនៅថ្ងៃខាងមុខ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច​ Add Comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]