អ្នកជំងឺវិកលចារិកម្នាក់ត្រូវបាន ប៉ូលិសកំពុងតែចាត់កំលាំង តាមស្វែងរក ដោយសារតែនាង បានបាត់ខ្លួនពីមន្ទីរពេទ្យ ដោយមិនដឹងមូលហេតុ ហើយត្រូវបានគេឃើញដើរស្រាតនៅតាមដងផ្លូវទៀតផង។

តាមប្រភពព័ត៌មានបានអោយដឹងថា អ្នកជំងឺវិកលចារិកស្រីម្នាក់ ឈ្មោះ លីហ្វឹង អាយុ ២០ ឆ្នាំ បានលួចរត់ចេញពីមន្ទីរពេទ្យ មួយកន្លែងដែលមានទីតាំងនៅខេត្តស៊ីឈាន់ ប្រទេសចិន។ បន្ទាប់ពីរូបនាងបាន បាត់ខ្លួនអស់រយៈពេល ២ ម៉ោងមក មានបុរសម្នាក់បាន យករូបថតមួយសន្លឹកដែលគាត់បានថត មកផ្តល់ដំណឹង អោយប៉ូលិសថា គាត់បានឃើញនារីក្មេងម្នាក់អាយុប្រហែល ២០ ឆ្នាំបានដើរតាមផ្លូវទាំងខ្លួនស្រាតននោលគោក គួរអោយសង្ស័យទើកគាត់ថតរូបនាង យកមកប៉ុស្តិប៉ូលិសដើម្បីអោយប៉ូលិសស្វែងរករូបនាង តែម្តងទៅ។ តាមមតិមហាជនភាគច្រើនបាននិយាយថា នេះគឺជាកំហុសយ៉ាងធំរបស់មន្ទីរពេទ្យដែលមិនបានយក ចិត្តទុកដាក់លើអ្នកជំអឺ ជាពិសេសអ្នកជំងឺវិកលចារិកតែម្តង។

តើប្រិយមិត្តយល់ថា នេះគឺជាកំហុសរបស់មន្ទីរពេទ្យ ដែលមិនបានយកចិត្តទុកដាក់លើអ្នកជំងឺ ដូចមតិរបស់មហាជនដែរឬទេ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]