រាជធានីភ្នំពេញ ៖ ​យុវជន​មួយ​ក្រុម​អាង​មាន​គ្នា​ច្រើន​ជិះ​ម៉ូតូ​បុក​គេ​ឱ្យ​រង​របួស​បែកក្បាល​ហើយ​រក​វាយ​គេ​ទៀត តែ​ត្រូវ​អ្នក​ឃើញ​ហេតុ​ការណ៍​ជួយ​ឃាត់​ទាន់។ គ្រោះថ្នាក់​ចរាចរណ៍​​នេះ​កើតឡើង​កាលពី​​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៧ មក​រា នៅ​លើ​កំណាត់​ផ្លូវ​លេខ​៤៨៨ មុខ​ភោជនីយដ្ឋាន​បុ​បា្ជ​ភ្នំពេញ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ម៉ូតូ​សង់​កូរ៉េ បើក​បរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៤៨៨ និង​​ម៉ូតូ​ស្មាស់ ពណ៌​ខ្មៅ ជិះ​គ្នា​៣​នាក់ ក្នុង​ទិស​ដៅ​ច្រាស​គ្នា​បាន​បើក​វ៉ា​ម៉ូតូ​មួយ​គ្រឿង​​ទៀត​ហើយ​​ជ្រុល​ទៅ​បុក​ម៉ូតូ​សង់​កូរ៉េ​ពេញ​ទំហឹង បណ្ដាល​ឱ្យ​ដួល​ប្រាវ​នៅ​កណ្ដាល​ថ្នល់។ ​អ្នក​បើក​ម៉ូតូ​សង់​កូរ៉េ​របួស​​ធ្ងន់ ឯ​៣​នាក់​ទៀត​​ដែល​ជិះ​ម៉ូតូ​ស្មាស់​រង​របួសស្រាល។ ប្រភព​ដដែល​​បន្ដ​ទៀត​ថា ភាគី​ទាំង​សងខាង​ទំនងជា​ស្រវឹង​ទាំងអស់​គ្នា ។ ក្រោយ​ពេល​បើក​បុក​ម៉ូតូ​សង់​កូរ៉េ​ភាគី​ខាង​ម៉ូតូ​ស្មា​ស់អាង​គ្នា​ច្រើន​ផង​ប្រុង​វាយ​ជន​រង​គ្រោះ​អ្នក​បើក​ម៉ូតូ​សង់​កូរ៉េ​ដែល​ជិះ​តែ ម្នាក់ឯង តែ​ត្រូវ​អ្នក​ចោមរោម​មើល​ហេតុការណ៍​ជួយ​ឃាត់​ទាន់។ ជន​រង​គ្រោះ​របួសធ្ងន់​ត្រូវ​រថយន្ដ​សា​មុ​យរបស់​​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​សូ​វៀត ដឹក​យក​ទៅ​សង្គ្រោះ ។

ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​នីតិ​វិធី៕

ដកស្រង់ពី គេហទំព័រ កោះសន្តិភាព

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។ ខ្មែរស្រលាញ់ខ្មែរ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]