បាត់ដំបងៈ ស្រ្តីជាភរិយា របស់លោកគ្រូបង្រៀន កុំព្យូទ័រកំហូច ដែលតម្រូវឲ្យសិស្សៗធ្វើលំហាត់ប្រាណ បែបអាសអាសភាសនោះ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ និងឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីសាកសួរ បន្ត។

យោងតាមប្រភពពីសមត្ថកិច្ចខេត្តបាត់ដំបង បានឲ្យដឹងថា ភរិយាលោកគ្រូបង្រៀនកុំព្យូទ័រកំហូច ឈ្មោះ សេង និមល អាយុ ២២ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ និងឃុំខ្លួនជាបណ្តោះអាសន្នកាលពីថ្ងៃទី០៤ ខែឧសភា ព្រោះសង្ស័យមានជាប់ពាក់ព័ន្ធ និងសមគំនិតជាមួយប្តី ក្នុងការបង្ហាត់បង្រៀនសិស្សស្រីៗឲ្យ ធ្វើលំហាត់ប្រាណបែបអាសអាភាស។

គួរបញ្ជាក់ថា កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះឆែកឆេរមជ្ឈមណ្ឌលជំនាញកុំព្យូរទ័រ CEC និងឃាត់ខ្លួនគ្រូបង្រៀនកុំព្យូទ័រ ខៀវ ដារ៉ារ័ត្ន អាយុ ២៦ឆ្នាំ ដោយជាប់សង្ស័យពីបទ បង្រៀនសិស្ស ស្រីបែបអាសអាភាសខុសវិជ្ជាជីវៈ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១២ នៅចំណុចចុងស្ពានថ្មចាស់ ស្ថិតក្នុងក្រុមទី១ ភូមិ-សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

បើតាមសម្តីជនរងគ្រោះម្នាក់ក្នុងចំណោម៤នាក់ បានរៀបរាប់ក្នុងពាក្យបណ្តឹង បានឲ្យដឹងថា ពួកគេជា សិស្សស្រីៗ បានចូលរៀននៅក្នុងមជ្ឈមណ្ឌលជំនាញកុំព្យូទ័រ CEC តែមជ្ឈមណ្ឌលនេះ បង្រៀនខុសប្លែក ពីកន្លែងបង្រៀនដទៃទៀត ដោយលោកគ្រូបង្រៀនកំហូច បានណែនាំឲ្យសិស្សស្រីៗ (ជនរងគ្រោះ) និង សិស្សស្រីផ្សេងទៀត ឲ្យធ្វើលំហាត់ប្រាណជាមុនសិន មុននឹងចូលអនុវត្តន៍ប្រើប្រាស់កុំព្យូទ័រ។ លំហាត់ ប្រាណនេះមាន២ដំណាក់កាលគឺ ទី១-ឲ្យសិស្សស្រីចូល ក្នុងបន្ទប់ទឹកម្នាក់ឯង ដោយខ្លួនឯង ហើយដោះ ខោ អាវចេញពីខ្លួនដោយឈរកន្ធែក ជើងយកចង្អុលដៃទាំង២ អោនចុះទៅចង្អុលចុងម្រាមជើងឡើងចុះៗ ឲ្យបាន៣ទៅ៥នាទី ពេលធ្វើមួយលើករួចងូតទឹកហើយស្លៀកពាក់ ចេញមកវិញទើបចូលអង្គុយមុខកុំព្យូ ទ័រ រៀនតែម្តងចំណុចនេះគ្រូរូបនេះបានអះអាងថាយើងជាស្រ្តីធ្វើដូច្នេះ ដើម្បីឲ្យ ចរន្តឈាមរត់ឡើងចុះ ស្មើល្អ ស្រួលខ្លួននិងដើម្បីការពារវិទ្យុសកម្មសាយភាយចេញពីកុំព្យូទ័រ ព្រោះស្រ្តីមិនអាចអង្គុយមុខកុំព្យូ ទ័រ បានយូរដូចបុរសបានទេ។ ដំបូងជនរងគ្រោះ បានជឿមានទំនុកចិត្ត ធ្វើតាមទាំងអស់គ្នា ដោយមិនដឹង ខ្លួន។ តែជនរងគ្រោះខ្លះនិយាយប្រកែកថាលំហាត់ប្រាណ នេះចាំខ្លួនទៅផ្ទះវិញធ្វើនៅផ្ទះក៏បានដែរ តែគ្រូ នេះបានពន្យល់ថា ធ្វើនៅទីនេះ ហើយប្រសើរជាង ព្រោះយើងបានងូតទឹករួចភ្លាមៗ មុនចូលរៀនកុំព្យូទ័រ ទើបល្អ។ ដំណាក់កាលទី២- គឺឲ្យចូលបន្ទប់ទឹកដោះខោអាវ ដូចមុនតែឲ្យអង្គុយលើកៅអីសណ្តូកជើងឲ្យ ត្រង់ និងគន្ធែកជើងបន្តិចដោយឲ្យលើកដៃម្ខាង ទៅលើឲ្យត្រង់ងើយ ក្បាល ទៅលើ បន្តិច ឯដៃម្ខាងទៀត ឲ្យយកម្រាមដៃពីរ លូកប្រដាប់ភេទ ខ្លួនឯងក្នុងរយៈពេល ពី៣ ទៅ៥នាទី ទើបឈប់ហើយ ងូតទឹកស្លៀក ពាក់ វិញចេញមកក្រៅ ចូលអង្គុយ រៀន កុំព្យូទ័រដូចធម្មតាចំណុចទី២នេះគ្រូបានអះអាងថា យើងជាស្រ្តី ធ្វើបែបនេះ ដើម្បីសម្រួលដល់ស្បូន និងឈាម ដើរស្រួល និងប្រឆាំងនិងវិទ្យុសកម្ម ពីកុំព្យូទ័រដូចគ្នាដែរ។

ជនរងគ្រោះម្នាក់ក្នុងចំណោម៤នាក់ចេះ តែងគិតម្នាក់ឯងថា ខ្លួនធ្វើតាមគ្រូ ប្រាប់នោះតិចគេលួចថតវីដេ អូទេដឹង ក្រោយមកក៏បានសាកសួរអ្នករៀនដូចគ្នា។ លុះថ្ងៃបន្តបន្ទាប់ក្រោយមកពួកគេទាំង៤នាក់ បាន ពិភាក្សាគ្នានាំគ្នាគិតទៅ និងនាំគ្នាសួរទៅអ្នកឯកទេសកុំព្យូទ័រ ផ្សេងទៀត គេថាមិនដែលឮសូរមេរៀន ឆ្កួតៗ អីចឹងផង និងមិនដែលមានមេរៀនកុំព្យូទ័រណារៀនក្បាច់អាសអាភាសអីចឹងទេ។ ក្រោយពេលបាន ពិភាក្សា និងសាកសួរអ្នកឯកទេសរួចហើយ ពួកគេបាន សម្រេចចិត្តនាំគ្នាទៅដាក់ពាក្យ បណ្តឹងនៅស្នង ការដ្ឋានខេត្តឃាត់ខ្លួនគ្រូកុំព្យូទ័រកំហូចនេះតែម្តង។

លោកគ្រូកំហូច បានសារភាព ចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបាននិយាយប្រាប់ និងណែនាំសិស្ស ទាំងអស់គ្នាឲ្យធ្វើតាម ដែលខ្លួនបានប្រាប់ពិតប្រាកដមែន តែត្រង់ថា សិស្សណាធ្វើ មិនធ្វើតាមជារឿង របស់គេជាសិទ្ធិរបស់គេ។ គេបានអះអាងទៀតថា មេរៀននេះខ្លួនគ្រាន់តែបានស្រាវជ្រាវដឹង ដោយខ្លួន ធ្លាប់រៀនកន្លងមកប៉ុណ្ណោះ តែមិនមានឯកសារណាយកមកបញ្ជាក់ទេ ហើយខ្លួនក៏មិនបាន ប៉ះរូបរាង កាយសិស្សស្រីៗទាំងនោះឡើយ។ បើខ្លួនខុសគឺត្រង់និយាយប្រាប់សិស្សពីមេរៀន ២ចំណុចខាងលើ ប៉ុណ្ណោះ រឿងអ្វីផ្សេងទៀតខ្លួនមិនបានប្រព្រឹត្តឡើយ៕

ដោយៈ DAP

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]