គ្រាន់តែលឺចំណងជើង ប្រិយមិត្តប្រាកដជាងឿយឆ្ងល់ថា ហេតុអ្វីបានជានារីស្រស់ស្អាតទាំងអស់នេះ បែរជាចង់កែភេទទៅវិញ? បើស្រីៗទាំងអស់គិតដូចនេះ មិនខ្វះចំនួនស្ត្រីភេទនៅលើពិភពលោកទៅហើយទេ?

កាលពីថ្មីៗនេះ នៅមហោស្រព Joao Caetano នាទីក្រុង Rio De Janeiro ប្រទេសប្រេស៊ីល បានប្រារព្ធពិធីទស្សនីយ៍ភាព “The Miss Trans” មួយ ដោយមានការចូលរួមដោយបវរកញ្ញាជាច្រើននាក់ ដែលសុទ្ធសឹងតែជាបុរសភេទទាំងអស់ ដែលមួយចំនួនធំក្នុងចំណោមបេក្ខជនទាំងនោះ គឺពួកគេមិនទាន់ធ្វើការវះកាត់អវៈយវៈភេទចេញនៅឡើយទេ។

បើយោងតាមអ្នករៀបចំកម្មវិធីនេះ បានអោយដឹងថា បេក្ខជនដែលជាប់ជ័យលាភីនឹងទទួលបានរង្វាន់ជាខិត្តប័ណ្ណមួយ ដែលអាចធ្វើការវះកាត់អវៈយវៈភេទចេញ រឺមួយក៏ធ្វើការវះកាត់កែសម្ភស្សក៏បានដែរ ប៉ុន្តែត្រូវប្រព្រឹត្តទៅនៅក្រៅប្រទេស ពោលគឺនៅប្រទេសថៃ ដោយសារតែរដ្ឋាភិបាលប្រទេសប្រេស៊ីល មានការដាក់កំហិតទៅលើការវះកាត់កែភេទនៅឡើយ។

កម្មវិធីនេះគឺមានបេក្ខជនចូលរួមរហូតដល់ ២៨រូប ដោយបេក្ខជនដែលទទួលបានជ័យលាភីលេខមួយ មានឈ្មោះថា Raiica Ferraz អាយុ ២១ឆ្នាំ មកពីទីក្រុង Sao Paulo ដែលបច្ចុប្បន្នមានមុខងារជាជាងកាត់សក់ បានជ្រើសរើសការវះកាត់កែសម្ភស្ស ក្រៅពីការវះកាត់អវៈយវៈ ព្រោះនាងមានអារម្មណ៍ជាស្រីភេទរួចមកហើយ ដោយនាងបានចាប់ផ្តើមលេបថ្នាំអរម៉ូនភេទ តាំងពីអាយុ ៧ឆ្នាំមកម៉្លេះ  ដើម្បីពង្រីកដើមទ្រូង និងមានរាងស្រលូន។


បើប្រិយមិត្តចង់ដឹងច្បាស់ ថាពួកគេមើលទៅដូចស្ត្រីភេទយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ប្រភព៖ yourjewishnews

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]