វាមានរយៈពេល២ឆ្នាំហើយ សម្រាប់នារីជនជាតិកូរ៉េដែលមានអាយុ២០ ឆ្នាំ ដែលមិនដែលធ្លាប់លាងមុខរបស់នាងចេញឡើយ ហើយនាងតែងតែបន្ដការផាត់មុខនាងជារៀងរាល់ថ្ងៃ។ ដោយសារតែមានការសំនូមពរពី ពីគ្រូពេទ្យទើបនាងសម្រេចចិត្ដ លាងមុខរបស់នាងចេញ។ ដោយមានបំណងចង់ស្អាតជារៀងរាល់ថ្ងៃ គ្រប់ពេលវេលា មិនថា គេង ឬ ដើរទៅណានោះទេ Bae Dal-mi បានទុកនូវការផាត់មុខនាងជារៀងរហូត មិនដែលលាងចោលម្ដងណាឡើយ។ នាងចាប់ផ្ដើមប្រើប្រាស់ការ ផាត់មុខតាំងពីអាយុ១៤ឆ្នាំ និងបន្ទាប់ពីនោះមក នាងចាប់ផ្ដើមចូលចិត្ដវា  ព្រមទាំងធ្វើការបដិសេធ ក្នុងការលាងមុខចេញថែមទៀតផង។ ជាមួយនឹងសកម្មភាពបែបនេះ ម្ដាយរបស់នាងបានបកស្រាយរឿងរ៉ាវទាំងនេះ ទៅកាន់ស្ថានីយ៍ទូរទស្សន៍ និងបានអញ្ជើញ Bae Dal-mi មកក្នុងកម្មវិធីជាច្រើនរបស់ស្ថានីយ៍ទូរទស្សន៍។ នៅក្នុងពេលធ្វើការផ្សាយបន្ដផ្ទាល់ អ្នកជំនាញឯកទេសទទួល បានជោគជ័យក្នុងការ បញ្ចុះបញ្ចូលនាងក្នុងការលាងមុខនាងចេញ។ បន្ទាប់ពីលាងមុខរួចរាល់ ទើបគេបានដឹងថា មុខរបស់នាងបានចាស់ជាងអាយុរបស់នាង ២ដង។ វានឹងមានផលប៉ះពាល់ជាច្រើន បើសិនជានារីទាំងឡាយ មិនបានលាងមុខចេញបន្ទាប់ពីផាត់ មុខរួចហើយ៕ 

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]