ស្បែកឡើងជ្រីវជ្រួញ នឹងបែកស្រកា គឺជាបញ្ហាសម្រាប់ស្រ្ដីដែលឈានចូលវ័យចំណាស់។ ក្រៅពីនេះគេក៏សង្កេតឃើញ អាការបែបនេះកើតមានឡើងច្រើនបំផុតទៅលើស្រ្ដីក្រោយពេលឆ្លងទន្លេ ឬស្រ្ដីដែលសម្រកទម្ងន់យ៉ាងឆាប់រហ័ស។ លើសពីនេះទៅទៀត ស្រ្ដីវ័យក្មេងខ្លះក៏មានកើតអាការបែបនេះ នៅត្រង់ក្បាលពោះ កំភួនជើង និងត្រគៀកផងដែរ។


(ប្រទាលកន្ទុយក្រពើ)

វិធីដោះស្រាយ

គេអាចប្រើសាច់របស់ប្រទាលកន្ទុយក្រពើ ដោយយកទៅលាងទឹកជាមុនសិន ហើយយកមកលាបបរិវេណ ដែលមានស្នាមបែកជ្រីវជ្រួញឲ្យបានជាប់ជាប្រចាំ រៀងរាល់ព្រឹក និងល្ងាច។ ការបំបាត់បញ្ហាជ្រីវជ្រួញដោយប្រើវិធីនេះ មិនយូរប៉ុន្មានស្នាមជ្រីវជ្រួញ នឹងបាត់បន្តិចម្ដងៗរហូតទាល់តែមានសភាពប្រសើរឡើងវិញ។ ក្នុងករណីមិនមានប្រទាលកន្ទុយក្រពើទេ យើងក៏អាចប្រើស្លឹកត្រចៀកក្រាញ់ ជំនួសក៏ផ្ដល់ផលល្អដូចគ្នា។ វិធីអនុវត្តន៍គឺយកស្លឹកត្រចៀកក្រាញ់ មកបុកច្របាច់យកទឹក ហើយយកមកលាបត្រង់បរិវេណស្នាមជ្រីវជ្រួញ។ ប្រិយមិត្តអាចសាកអនុវត្តតាមវិធីខាងលើ នឹងទទួលបានផលជាក់ជាមិនខាន ប៉ុន្តែវាគ្រាន់តែទៀមទារឲ្យអ្នកចំណាយពេលវេលាបន្តិចតែប៉ុណ្ណោះ ព្រោះជាធម្មតាការអនុវត្តតាមវិធីបែបធម្មជាតិ វាធ្វើឲ្យអ្នកចំណាយពេលវេលាយូរ ក៏ពិតមែន តែវាអាចធ្វើឲ្យអ្នកចំណេញថវិកា និងមិនមានផលប៉ះពាល់ដល់ស្បែក៕


(សាច់របស់ប្រទាលកន្ទុយក្រពើ)


(រូបភាពតំណាង)

អត្ថបទៈ មករា

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]