អ្វីដែលប្រិយមិត្តនិយមគាំទ្រវិស័យចម្រៀង K-POP របស់កូរ៉េខាងត្បូងទន្ទឹមរង់ចាំយូរមកហើយនោះ ឥឡូវក្រុមតារាចម្រៀងស្រីដ៏ល្បី បានធ្វើអោយរង្គោះរង្គើពិភពលោកម្តងទៀត ជាមួយនឹងវីដេអូបទចម្រៀងថ្មី My oh My កាលពីថ្មីៗកន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា ក្រុមតារាចម្រៀងស្រីដ៏ល្បីមួយក្រុមនេះ ទើបតែទទួលបានរង្វាន់កិត្តិយស “Video of the Year” ក្នុងកម្មវិធី Youtube Music Awards’ កាលពីថ្ងៃទី៣ ខែវិច្ឆិកា នាទីក្រុង ញ៉ូវយ៉ក សហរដ្ឋអាមេរិក ដែលវីដេអូចម្រៀង “I Got A Boy” ទទួលបានជ័យលាភី ដោយសារតែមានប្រិយមិត្តជាច្រើនពេញចិត្ត ចូលទស្សនា និងធ្វើការចែកចាយ នៅលើគេហទំព័រយូធូប នារយៈពេល ១២ខែ កន្លងទៅនេះ។

ទោះជាយ៉ាងណាក៏ដោយ បទចម្រៀងថ្មី “My oh My” ថ្មីមួយបទនេះ អាចចាត់ទុកជាចំណងដៃ និងជាការតបស្នងសងគុណដល់ទស្សនិកជន និងអ្នកគាំទ្រទាំងអស់ ដែលបានគាំទ្រក្រុមចម្រៀងមួយនេះ ជាច្រើនឆ្នាំមកហើយ។




វីដេអូ៖ ការទទួលរង្វាន់ Video of the Year’ របស់ក្រុម Girls’ Generation

 

វីដេអូ៖ បទចម្រៀង My oh My Music

 

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]