ភ្នំពេញ៖ កញ្ញា អែន ជី បានបង្ហាញវត្តមាន អមដោយរូបសម្រស់ ដ៏ស្រស់ផូរផង់ ក្នុងថ្ងៃដែលផលិតកម្ម សាន់ដេ បញ្ចេញមុខតារាសម្ដែងក្នុងរឿង "ព្រាយក្បាល៨" កាលពីថ្ងៃទី២ ខែវិច្ឆិកា កន្លងទៅ នាំឲ្យមហាជនជាច្រើន នាំគ្នាលាន់មាត់ សរសើនាងមិនដាច់ ថា នៅខាងក្រៅស្អាត ជាងក្នុងទូរទស្សន៍ទៅទៀត ពោលគឺស្អាតស្ទើរ មិនគួរឲ្យជឿភ្នែកសោះ ។ តារាចម្រៀងស្រី សំឡេងពីរោះសម្រស់ ស្រស់សោភា ថ្វីដ្បិតនាងបង្ហាញ ទឹកមុខស្រពាប់ ស្រពោនបន្តិច គេនៅតែសង្កេតឃើញ ស្នាមញញឹមដ៏ ស្រស់ស្អាតតាមបែបធម្មជាតិ នៅពេលពិធីករ ពិធីការិនី ចោទសួរពីចំណាប់ អារម្មណ៍របស់នាង ក្នុងការសម្ដែង លើកដំបូងក្នុងរឿង "ព្រាយក្បាល៨"។

អែនជី បាននិយាយទៅកាន់មហាជន ដែលកំពុងសំឡឹង មើលសម្រស់របស់នាង ទាំងមិនដាក់ភ្នែកថា កុំភ្លេចចូលរួមទស្សនា ស្នាដៃថ្មីរបស់នាង ក្នុងផលិតកម្ម សាន់ដេ នេះផង ព្រោះនាងបាន បញ្ចេញសមត្ថភាព ក្នុងការសម្ដែង ដើម្បីឲ្យទទួលបាន ភាពល្អឥតខ្ចោះ ក្នុងភាពយន្ត ។ នាងបន្តថា ពិតជាមានភាពប្លែក ក្នុងភាពយន្តនេះ ព្រោះត្រូវសម្ដែងជា តួបែបកំប្លែងៗទាំងអស់គ្នា អ្វីដែលពិបាកបំផុត គឺរឿងត្រូវថតពេលយប់ ដូចនេះ គឺពិបាកណាស់ ត្រូវអត់ងងុយច្រើនយប់ តែដើម្បីរឿងចេញមក មានគុណភាពល្អ ត្រូវលះបង់ច្រើនបន្តិច ក៏មិនអីដែរ ។

បន្ទាប់ពីចប់កម្មវិធីមួយនេះ តារាចម្រៀង សាន់ដេ ទាំងអស់ត្រូវ ចុះចែកខិតប័ណ្ណ ដើម្បីផ្សព្វផ្សាយរឿង ដោយសារតែ អ្នកគាំទ្រច្រើនពេក ធ្វើឲ្យកម្មវិធីមានការប្រែប្រួល តម្រូវឲ្យតារាទាំងអស់ ចេញទៅផ្ទះតែម្ដង ។ មនុស្សម្នា នៅតែបន្តចោមរោមតារាចម្រៀង ស្ទើរតែរកខ្យល់ ដកដង្ហើមមិនបាន ។ ចំណែកម្ដាយ អែនជី វិញភ័យស្លេកមុខ ដោយសារតែ ខ្លាចកូនស្រីខ្យល់ចាប់ ឬអាចសន្លប់ ព្រោះគាត់ត្រូវបាន គេមិនអនុញ្ញាតឲ្យ នៅក្បែរនាង ពេលប្រារព្ធពិធីនោះទេ ធ្វើឲ្យគាត់នាងបារម្ភ ពីកូនមែនទែន...! ។

ចំណែក អែនជី វិញ ត្រូវក្រុមសន្តិសុខ ជួយនាំចេញពីក្រុមអ្នកគាំទ្រ ដែលកំពុងតែចោមរោមនា ងយ៉ាងណែនណាន់ ដើម្បីបានចូលទៅ ក្នុងផ្សារសុវណ្ណាសិន រួចចាំដើរមកឡានវិញ ពេលអ្នកគាំទ្ររំសាយអស់។ ទីបំផុតតារាចម្រៀងស្រីរូបនេះ និងម្ដាយបានត្រឡប់ ទៅផ្ទះដោយសុវត្ថិភាព តែអាចជា មេរៀនសម្រាប់នាង ឲ្យមានការប្រយ័ត្នខ្ពស់ ពេលមានមនុស្សម្នារោមច្រើនបែបនេះ ឬចូលរួមក្នុងកម្មវិធីធំៗ ណាមួយនៅ ពេលក្រោយទៀត៕













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]