ភ្នំពេញ៖ កញ្ញា សុខ ពិសី ជាតារាចម្រៀងមាន រូបរាងស្អាតខ្ពស់ស្រឡះ ក្នុងចំណោមតារាចម្រៀង របស់ផលិយកម្មសាន់ដេ ហាក់បានទទួល ឱកាសសម្ដែងក្នុង ខ្សែភាពយន្ត របស់ផលិតសកម្មមួយនេះ ជាញឹកញាប់ ហើយស្ថិតក្នុងតំណែងជាតួឯក ស្ទើរគ្រប់សាច់រឿងទាំងអស់។ ជាក់ស្ដែង ថ្មីៗនេះ សុខ ពិសី មានឱកាសក្ដាប់បានតំណែង ជាតួឯកក្នុងខ្សែភាពយន្តរឿង "ព្រាយក្បាល៨" ដែលនេះជាស្នាដៃទី ៤ របស់នាង បន្ទាប់ពី រឿងបារមីជំនាងផ្ទះ ខ្សែភាពយន្តភាគរឿង ពិសស្នេហ៍ រឿង ព្រាយដែកគោល ។

វត្តមានតារាចម្រៀង យុវវ័យកំពុងតែពេញនិយម សុខ ពិសី នៅក្នុងការបង្ហាញ មុខជាសាធារណៈ កាលពីថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ២០១៣ ពេលផលិតកម្ម សាន់ដេ ត្រៀមបញ្ចាំងខ្សែភាពយន្ត រឿង "ព្រាយក្បាល៨" មហាជនដែលបានចូលរួម តែងតែនិយាយថា សុខ ពិសី ជាស្រីស្អាតជាងគេ ពោលគឺនាងនៅ តែរក្សាបានពាក្យថា ស្រីស្អាតដដែល និងលេចធ្លោរជាងគេ។

មិនត្រឹមតែស្រស់ស្អាត ផ្នែករូបសម្រស់ទេ នាងក៏លេចធ្លោររឿង សម្លៀកបំពាក់ដែរ ពោលការស្លៀកពាក់របស់នាង បានទាក់ទាញភ្នែក មហាជនរាប់ពាន់គូ ឲ្យសំឡឹងមករកនាង ទាំងមិនដាក់ភ្នែក ព្រោះសិចស៊ីអស់ស្ទះ... ជាមួយអាវវាលក្លៀកពណ៌ ទឹកមាស និងសំពត់វែងពណ៌ខ្មៅ ឆែកចង់ដល់គល់ភ្លៅ បញ្ចេញសាច់ដ៏សខ្ចី គួរឲ្យគ្រឺតខ្នាញ់ ។















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី