ភ្នំពេញ ៖ យុវជនម្នាក់ត្រូវ មិត្តភក្តិរួមដំណើរ វាយពីក្រោយ បណ្តាលឲ្យបែកក្បាល រួចទាញ ទម្លាក់ពីលើម៉ូតូ ដើម្បីដណ្តើមយកម៉ូតូជិះ គេចខ្លួន តែជិះបានបន្តិច ក៏ត្រូវ កម្លាំងនគរបាល ប៉ុស្តិ៍បឹងទំពុន ក្របួចជាប់ភ្លាមៗ កាលពីវេលាម៉ោង២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅចំណុច ផ្លូវបេតុង ខាងក្រោយវត្ត សន្សំកុសល្យ ក្នុងភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាកស្កូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BW-4710 បានឌុបមនុស្ស ប្រុសម្នាក់ មិនដឹងជាមិត្តភក្តិ ឬជាមនុស្សស្គាល់គ្នា បែបណានោះទេ ដោយជិះក្នុងទិសដៅពី កើតទៅលិច ពោលគឺពីផ្សារ បឹងទំពុន ចុះទៅប្រឡាយ លុះមកដល់ ចំណុចកើតហេតុ ត្រូវអ្នកជិះពីក្រោយ វាយពីក្រោយ បណ្តាលឲ្យបែកក្បាល រងរបួសធ្ងន់ធ្ងរ ហើយជនសង្ស័យ បានយកម៉ូតូជិះរត់ ដល់ចំណុចមុខខ្លោងទ្វារវត្ត សន្សំកុសល ត្រូវសមត្ថកិច្ចស្ទាក់ និងបាញ់គំរាម ឡើងលើ១គ្រាប់ ដើម្បីចាប់ជនសង្ស័យ តែត្រូវ ជនសង្ស័យភ័យផ្តួល ម៉ូតូរត់គេចខ្លួនបាត់ ដោយសារយប់ងងឹត សមត្ថកិច្ចតាមចាប់ជន សង្ស័យមិនបាន ។ សមត្ថកិច្ចបានដកហូតម៉ូតូ របស់ជនរងគ្រោះ មករក្សាទុកនៅ ស្នាក់ការប៉ុស្តិ៍នគរបាលបឹងទំពុន ។

ចំណែកជនរង គ្រោះត្រូវបានលោកនាយនគរបាលប៉ុស្តិ៍ ឡូ ភារម្យ ហៅរថយន្តសាមុយដឹក យកទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ដោយមិនទាន់ ស្គាល់អត្តសញ្ញាណ ច្បាស់លាស់នៅឡើយទេ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]