ខេត្តតាកែវ ៖ តាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព បានឱ្យដឹងនាព្រឹកថ្ងៃទី ៤ វិច្ឆិកា ២០១៣ នេះថា សមត្ថកិច្ចចំនួន៣ស្ថាប័ន មានប៉ូលិសសេដ្ឋកិច្ចខេត្ត ប៉ូលិសអន្តោប្រវេសន៍ និងពន្ធដាស្រុកគិរីវង់ ត្រូវក្រុមអាជីវកររកស៊ីដឹកស្រូវទៅលក់ នៅប្រទេសវៀតណាម តាមច្រករបៀងស្រុកគិរីវង់រិះគន់ថា កំពុងតែធ្វើសកម្មភាពកាក់រថយន្ត និងជាន់ក្បាលទូកយកលុយ ស្រេចតែអំពើចិត្ត ដោយគ្មានអាជ្ញាធរណាអើពើ ទប់ស្កាត់ទេ ទុកឱ្យពួកគេធ្វើផ្គរធ្វើភ្លៀងជារៀងរាល់ឆ្នាំ។

ទាក់ទិនបញ្ហានេះ ក្រុមអាជីវកររកស៊ីដឹកស្រូវ សូមសំណូមពរដល់អាជ្ញាធរមានសមត្ថ កិច្ច និងរាជរដ្ឋាភិបាលមានវិធានការទប់ស្កាត់ផង ព្រោះស្ថាប័នទាំង៣នេះ ធ្វើបែបនេះជារៀងរាល់ឆ្នាំ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]