រាជធានីភ្នំពេញ ៖ ស្ថានភាពអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឱ្យដឹងថា ពីថ្ងៃទី៥ដល់៦ វិច្ឆិកា ខាងមុខនេះ ភ្លៀងនឹងមានធ្លាក់ ពីមធ្យមទៅបង្គួរលើខេត្តចំនួន៩ និងពីថ្ងៃទី៨ដល់៩ វិច្ឆិកា ភ្លៀងនឹងធ្លាក់ពីមធ្យម ទៅច្រើននៅរាជធានី-ខេត្តចំនួន១១ ក្នុងនោះ ខេត្តនៅតាមមាត់សមុទ្រ នឹងប្រឈមពីស្ថានភាពនេះ ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធាន ទឹក និងឧតុនិយម កាលពីថ្ងៃទី១ វិច្ឆិកា បានឱ្យដឹងថា តាមការព្យាករព្យុះក្រសាដែលនឹងមកដល់ឆ្នេរសមុទ្រប្រទេសវៀត ណាមនៅថ្ងៃ៤ វិច្ឆិកា នឹងថយឥទ្ធិពលវិញ តែនឹងមានវិសម្ពាធមួយថ្មីទៀតកើតទ្បើងនៅថ្ងៃទី៨ វិច្ឆិកា ដែលស្ថានភាពនេះបង្កឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ហើយរលកសមុទ្រមានកម្ពស់ពី១ម៉ែត្រទៅ២ម៉ែត្រ ។ ខាងក្រោមនេះ គឺជាសេចក្តីជូនដំណឹងផ្លូវការស្តីពីស្ថានភាពអាកាសធាតុដែល នឹងកើតទ្បើងនៅថ្ងៃខាងមុខនេះ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]