កាលពីពេលថ្មីៗនេះ មានគេហទំព័រមួយ បានផ្សព្វផ្សាយលក់របស់របរដែលទាក់ទង នឹងសិច ដែលការលក់នេះ គឺសមស្របទៅនឹងច្បាប់អ៊ីស្លាម។

យ៉ាងណាមិញ ហាងអនឡាញអ៊ីស្លាមនេះ មានលក់ផលិតផលជាច្រើន ដូចជា ស្រោមអនាម័យ ប្រេងម៉ាស្សា និងទឹកអប់ ដែលមានទីតាំងផ្ទាល់នៃក្រុមហ៊ុននេះ គឺ នៅក្នុងប្រទេសតួគី ដែលស្របទៅនឹងការលក់នេះ បានជះឥទ្ធិពលយ៉ាងខ្លាំង ទៅក្នុងប្រទេសអ៊ីស្លាមនេះ។ សម្រាប់ហាងអនឡាញនេះផ្ទាល់ មានឈ្មោះថា "Halal Sex Shop" ដែលជាគេហទំព័រមួយ ដែលតាំងលក់ ផលិតផលមួយដែលធ្វើឲ្យ អ្នកប្រើប្រាស់មានសុវតិ្ថភាព តែក៏មិនប្រឆាំងទៅនឹងច្បាប់អ៊ីស្លាមនោះដែរ។ សម្រាប់អ្នកចូលទៅកាន់វេបសាយនេះ គឺអាច ភ្ជាប់ចូលទៅក្នុង ផលិតផលនារី និងបុរស។ អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ គឹនៅក្នុងវេបសាយនេះ ក៏មានការបន្ថែមទៅលើអត្ថបទនៃអ៊ីស្លាម ដែលនិយាយទាក់ទង ទៅនឹងសិចដូចជា អូរ៉ាល់សិច, របៀបរបបក្នុងការរួមភេទ នៅក្នុងអ៊ីស្លាម និងជីវិតផ្លូវភេទផងដែរ។ 

ជាក់ស្ដែងណាស់ សម្រាប់អ៊ីស្លាម មានក្បួនខ្នាតជាច្រើន និងមានពេលវេលាសម្រាប់ការរួមភេទ ឧទាហរណ៍ដូចជា បុរសត្រូវតែមានទំនួលខុសត្រូវ ធ្វើការរួមភេទជាមួយនឹង ប្រពន្ធយ៉ាងតិច១ដង ក្នុង៤ខែ ដែលនេះជាផ្នែកមួយរបស់សិទ្ធប្រពន្ធក្នុងជីវិត ជាប្ដីប្រពន្ធនេះ។

ចុះប្រិយមិត្ដយល់យ៉ាងណាដែរ?

"Halal Sex Shop" 



ប្រភពពី បរទេស និង អ៊ីស្លាម 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

 

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]