ការប្រកួតបាល់ទាត់ ក្នុងក្របខ័ណ្ឌ Premier League របស់ចក្រភពអង់គ្លេស បានបញ្ចប់ទៅចប់សព្វគ្រប់ហើយ កាលពីរាត្រីយប់ម្សិលមិញនេះ ដោយមានការប្រកួតសរុប ១០ និងមានការការស៊ុតបញ្ចូលទី យ៉ាងច្រើនសន្ធឹកផងដែរ។

យប់នេះយក កាំភ្លើងធំ Arsenal ឫ ហង្សក្រហម Liverpool?

ការប្រកួតស៊ីសាច់ហុចឈាម RED CLASH ទាំង ៩០នាទី រវាងក្រុមទាំងពីរ បានបញ្ចប់ទៅដោយក្រុមម្ចាស់ផ្ទះ កាំភ្លើងធំ Arsenal បានព្រលះក្រុមភ្ញៀវ ហង្សក្រហម Liverpool ដោយលទ្ធផល ២ទល់០។ ការប្រកួតមិនបានប៉ុន្មានផង ស្រាប់តែនៅនាទីទី ១៩ កីឡាករ Cazorla របស់ Arsenal អាចរកគ្រាប់បាល់អោយក្រុមភ្ញៀវ ១ គ្រាប់មុន ដោយទែតទៅប៉ះនឹងបង្គោលទី រួចពែនបន្ថែមយ៉ាងស្អាត ធ្វើអោយក្រុមម្ចាស់ផ្ទះ នាំមុខក្រុមភ្ញៀវ ១ទល់នឹង០។ លទ្ធផលនេះ បានរក្សារហូតដល់ចប់តង់ទីមួយ។ ឈានចូលមកដល់តង់ទី២ នៅនាទីទី ៥៩ កីឡាករវ័យក្មេងរបស់ក្រុមកាំភ្លើងធំ Arsenal គឺ Ramsey បានប្រើប្រាស់បច្ចេកទេស ស៊ុតបញ្ចូលទីពីចម្ងាយ យ៉ាងល្អឥតខ្ចោះ ធ្វើអោយការប្រកួតបញ្ចប់ទៅ ដោយកាំភ្លើងធំ Arsenal យកឈ្នះ ហង្សក្រហម Liverpool ២ទល់នឹង០ បន្តការនាំមុខគេ នៅក្នុងតារាង EPL និងមាន ២៥ ពិន្ទុ។

វីដេអូ Highlight៖

 

ចំណែកឯក្រុម Manchester ទាំងពីរវិញ ក៏មិនអន់ប៉ុន្មានដែរ ដោយក្រុមមេឃខៀវ Manchester City យកឈ្នះក្រុមភ្ញៀវ Norwhich city រហូតដល់ទៅ ៧ទល់នឹង០ នាទឹកដី Ethihad របស់ខ្លួន ឯក្រុមបិសាចក្រហម Man UTD លុតក្រុមម្ចាស់ផ្ទះ Fulham ដោយលទ្ធផលបច្ចេកទេស ១ទល់នឹង៣។

ក្នុងនោះ ប្រិយមិត្តដែលនិយមគាំទ្រល្បែង ស្តេចទាយបាល់ របស់ខ្មែរឡូតជាច្រើនប្រាកដជាអាក់អន់ចិត្តយ៉ាងខ្លាំង ព្រោះអាត្រានៃការទស្សន៍ទាយថាក្រុមតោខៀវ Chelsea នឹងឈ្នះសារិកាព្រៃ Newcastle មានយ៉ាងច្រើនសន្ធឹក ប៉ុន្តែបន្ទាប់ពីការប្រកួតចប់ លទ្ធផលបែរជាបញ្ច្រាស ដោយក្រុមម្ចាស់ផ្ទះ Newcastle យកឈ្នះ Chelsea ដោយលទ្ធផល ២ទល់នឹង០ មិនគួរអោយជឿទៅវិញ។

តារាងលទ្ធផល៖


តារាងចំណាត់ថ្នាក់៖


កុំភ្លេចចូលរួមលេងល្បែង ស្តេចទាយបាល់ របស់ខ្មែរឡូតគ្រប់ៗគ្នា! មិនចំណាយប្រាក់ តែទទួលបានភាពសប្បាយ និងរង្វាន់ ដ៏ច្រើនមកវិញ...។

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]