ក្ដាមប្រភេទនេះ ត្រូវបានគេហៅថា សត្វប្រឡាំងកាស (Horsehoe crab) វាមានឈាមពណ៌ខៀវខ្ចី ដូចជាមនុស្សក្រៅភពអញ្ចឹង បើមើលទៅរូបរាងរបស់វា តែដូចជាក្បាលរបស់មនុស្សភពផ្សេងដែរ ឬ ទេ? នេះពិតជារឿងដ៏ចម្លៃកម៉ែន។

សាស្រ្ដាចារ្យ Robert Kruwich នឹងបកស្រាយពីមូលហេតុ ដែលសត្វប្រឡាំងកាសនេះ មានឈាមពណ៌ខៀវខ្ចី។

ឈាមរបស់វាដូចជាស្ថិតនៅក្នុងបំពង់មួយ ដែលនៅជុំវិញខ្លួនរបស់វា ផ្ទុកទៅដោយអុកស៊ីសែន បញ្ជូនទៅកាន់សរីរាង្គផ្សេងគ្នា ដូចជាឈាមរបស់មនុស្សយើងដែរ។ ឈាមរបស់មនុស្សយើង មានពណ៌ក្រហម ព្រោះយើងប្រើប្រាស់ អេម៉ូក្លោប៊ីន ដើម្បីបញ្ជូនអុកស៊ីសែន ហើយអេម៉ូក្លោប៊ីនមានជាតិដែកនៅក្នុងនោះ ដែលធ្វើឲ្យឈាមមានពណ៌ក្រហម។

សត្វប្រឡាំងកាស ប្រើម៉ូលេគុលទង់ដែងមួយមានឈ្មោះថា Hemocyanin ដើម្បីចែកចាយអុកស៊ីសែន។ ជាធម្មតា ទង់ដែងអាចធ្វើឲ្យអង្គធាតុប្រែពណ៌ទៅជាពណ៌ខៀវ ឬ ខៀវ-បៃតង ហេតុដូចនេះហើយទើបឈាមរបស់ ប្រឡាំងកាស មានពណ៌ខៀវខ្ចីបែបនេះ។

ក្រៅពីឈាមរបស់វាមានពណ៌ខៀវ ឈាមរបស់វានៅមានអត្ថប្រយោជន៍ផ្សេងទៀត គឺវាអាចបញ្ឈប់ការរីករាលដាល នៃបាក់តេរី ដោយការធ្វើឲ្យកកពេលដែល ឈាមជួបជាមួយនឹងបាក់តេរី។ មនុស្សយើងបានយកឈាមនោះ ទៅប្រើប្រាស់ផ្នែកឱសថ ហើយអាចរកប្រាក់ចំណូលយ៉ាងច្រើន ពីការរកឃើញថ្នាំ ច្នៃពីឈាមសត្វនេះ ជាង ១០,០០០ដុល្លារ ដោយមិនបានសម្លាប់ជីវិតវាឡើយ។ ពួកគេបានប្រើប្រាស់នូវ ឧបករណ៍ម្យ៉ាងសំរាប់បូមឈាម ចេញពីវា នូវបរិមាណដែលចង់បាន ហើយប្រលែងពួកវា ទៅក្នុងសមុទ្រវិញ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការរកឃើញមួយនេះ?











ប្រភព៖ girst.org

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]