អ្នកដំណើរជាច្រើន ដែលស្ថិតនៅលើយន្ដហោះមួយគ្រឿង ដែលធ្វើដំណើរពី Tel Aviv នៃអ៊ីស្រាអែល ទៅកាន់ទីក្រុងឡុង ប្រទេសអង់គ្លេស បានភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីមានពស់មួយក្បាល បានលេចចេញនៅក្នុងយន្ដហោះនោះ យោងទៅតាមរបាយការណ៍របស់ ប៉ូលីសនៅក្នុងប្រទេសអង់គ្លេស។

យ៉ាងណាមិញ ហេតុការណ៍មួយ បានកើតឡើង នៅក្នុងជើងហោះរបស់ easyJet ដែលជើងហោះហើរនេះ ត្រូវបានធ្វើការចុះចតភ្លាមៗ ក្រោយពីប៉ូលីសនៅបានទទួលការរាយការណ៍ថា មានសត្វពស់នៅក្នុងយន្ដហោះ និងស្ថិតនៅកន្លែងដែលអ្នកដំណើរអង្គុយនោះ។ ជាមួយគ្នានោះ មានអ្នកដំណើរមិនតិចនោះទេ ដែលបានតក់ស្លុតជាខ្លាំង ដោយសារតែមានសត្វពស់មួយក្បាល ត្រូវបានគេប្រទះឃើញ នៅក្នុងវ៉ាលីរបស់អ្នកដំណើរម្នាក់។

ទោះជាយ៉ាងណា អ្នកដំណើរម្នាក់ដែលមានអ្នកឈ្មោះថា Rafi Addlestone បានសរសេរនៅក្នុង Twitter របស់ខ្លួនថា នេះគឺជាសត្វពស់មែនទែន ដែលម្ចាស់ពស់នេះ ត្រូវបានចាប់ខ្លួន ដោយប៉ូលីសនៅក្នុងព្រលានយន្ដហោះ Luton នៃប្រទេសអង់គ្លេស ក្រោយពីបានយន្ដហោះចុះចតនោះ។

ស្របពេលនោះ អ្នកនាំពាក្យរបស់ជើងហោះហើរ easyJet បានថ្លែងថា នេះជាគឺជាពស់គ្មានពិស ហើយវាក៏មិនបានចេញមកក្រៅដែរ គឺនៅក្នុងវ៉ាលីតាំងពីហោះហើរ និងបញ្ចប់ការហោះហើរមកម្ល៉េះ។ 

សម្រាប់ការធ្វើដំណើរតាមយន្ដហោះ សត្វនិងអ្នកដំណើរ មានកន្លែងពីផ្សេងគ្នា ដែលសត្វ រួមនឹងឥវ៉ាន់ ឬវ៉ាលីរបស់អ្នកដំណើរទាំងឡាយ ត្រូវតែស្ថិតផ្នែកខាងក្រោមនៃយន្ដហោះ៕

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]