ភ្នំពេញ៖ តារាសម្តែងស្រស់ស្រី កែវ នីសា ទទួលបានការសរសើរយ៉ាងច្រើន នៅពេលដែលអ្នកមេម៉ាយ ចាយរាងរូបនេះ គ្រងនូវសម្លៀកបំពាក់ ជាលក្ខណៈប្រពៃណីខ្មែរ។

រូបភាពជាច្រើនសន្លឹក របស់នាងដែលត្រូវ បានបង្ហោះនូវក្នុង បណ្តាញទំនាក់ទំនងសង្គម Facebook ទទួលបានការសរសើរថា ស្រស់ស្អាត និងមានការ Like រាប់ពាន់នាក់។ ដោយអ្នកខ្លះ ពិសេសបុរសៗ បានសរសេរ Comment ថា កែវ នីសា ពិតជាស្រស់ស្អាតខ្លាំង ចង់បានកែវ នីសា ធ្វើជាសង្សារ។

យ៉ាងណាចំពោះការងារសិល្បៈវិញ កែវ នីសា ក៏កំពុងតែមមាញឹកខ្លាំងណាស់ដែរ ដោយថ្មីៗនេះ ទើបតែទទួលបានតំណែងជាតួឯកស្រី ក្នុងរឿងថ្មីមួយដែលមាន ចំណងជើងថា «គំនុំស្នេហ៍ចាស់» ដែលមានលោក សាយ រតនៈ ពិធីករកម្មវិធីតន្ត្រីកម្សាន្ត ជាតួឯកប្រុស។

ចំណែករឿងរ៉ាវស្នេហ៍វិញ អ្នកមេម៉ាយដែលឆ្លងផុត ពីរឿងក្តីក្តាន់លែងលះស្វាមី វ័យចំណាស់រូបនេះ ក៏កំពុងតែស្ថិតក្នុងការ តាមដានយ៉ាងខ្លាំងពីមហាជន នូវព័ត៌មានលួចមានទំនាក់ទំនង ស្នេហ៍ជាមួយនឹងឧកញ៉ាម្នាក់។

នេះមិនមែនជាលើកទី១ ទេ ដែលព័ត៌មានស្នេហ៍របស់ អ្នកមេម៉ា សាច់ស គួរឲ្យចង់នែបនិត្យ កែវ នីសា ត្រូវបានបែកធ្លាយនោះ នៅមានរឿងរ៉ាវជាច្រើនទៀត ដូចជាកាលដែលនាងចេញ ទៅច្រៀងនៅអាមេរិក ក៏ត្រូវបានអ្នកលេងភ្លេងម្នាក់ សុំស្នេហ៍រូបនាងផងដែរ៕ 













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]