ខេត្តកំពង់ឆ្នាំង ៖ ស្នូរផ្ទុះមួយបានលាន់កក្រើក ពីជ្រុងខាងកើតនៃរបង រោងចក្រ MV បណ្តាលឱ្យកម្មករ និងកម្មការិនីជាច្រើនរយនាក់ មានការភ្ញាក់ផ្អើលរត់ប្រសេចប្រសាច ចេញមកក្រៅនៃអគារ ធ្វើការរបស់ខ្លួន ទៅរកចំណុចណាដែលពួកគេគិតថា មានសុវត្ថិភាពរៀងៗខ្លួន។

ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២ វិច្ឆិកា ២០១៣ ក្នុងរោងចក្រ MV ដែលមានទីតាំង ស្ថិតនៅភូមិត្រពាំងចិក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ទោះជាយ៉ាងណា ពុំមាននរណាម្នាក់រងគ្រោះថ្នាក់ ក្នុងហេតុការណ៍នោះទេ ។

ទាក់ទិននឹងសម្លេងផ្ទុះនេះ មន្ត្រីប៉ូលិសក្រុងកំពង់ឆ្នាំងបានឱ្យដឹងថា សម្លេងផ្ទុះនោះ ជាសម្លេងផ្ទុះកាប៊ីនភ្លើងរោងចក្រ នៅជ្រុងខាងកើត របងរោងចក្រ បណ្តាលឱ្យឆេះក្នុងកាប៊ីន ហើយខាងរោងចក្រ បានយកបំពង់ពន្លត់អគ្គិភ័យ ជាច្រើនបំពង់ទៅបាញ់ ពន្លត់ និងបានហៅរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តមក ជួយអន្តរាគមន៍ តែមិនបានបាញ់ទឹកពន្លត់ទេ ព្រោះខាងរោងចក្របានពន្លត់ទាន់ពេល។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]