កំពង់ធំ៖ មានភាពមិន ប្រក្រតីមួយបាន កើតឡើងក្រោយពី ការបង្ក្រាបរថយន្ត ឡង់រ៉ូវែពាក់ស្លាកលេខ ខ.ម មួយគ្រឿង តែក្រោយ ការស្ទាក់ចាប់ រថយន្តខាងលើនេះ ឈើគ្រញូងជាច្រើនដុំ នៅលើរថយន្ត និងនៅទីស្នាក់ការអាវុធហត្ថ ស្រុកសន្ទុក សល់តែ៨ដុំប៉ុណ្ណោះ នេះដោយសារ តែកម្លាំងសមត្ថកិច្ចចម្រុះ រួមមាន កម្លាំងអាវុធហត្ថ ស្រុកសន្ទុក កម្លាំង នគរបាលមូលដ្ឋាន និងមន្រ្តីរដ្ឋបាលព្រៃឈើប្រចាំ នៅស្រុកសន្ទុក នាំគ្នាលួចដឹកជញ្ជូនឈើទាំងនោះ ចេញយកទៅលាក់ទុកអស់ ។

សេចក្តីរាយការណ៍មួយបានឲ្យដឹងថា ប្រតិបត្តិការចាប់ រថយន្តឡង់រ៉ូវែពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-9980 បានកើតឡើង នៅវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅស្រុកសន្ទុក តាមផ្លូវជាតិលេខ៦។ សេចក្តីរាយការណ៍បានបន្តទៀតថា ក្រោយពីចាប់បានរថយន្តទាំងនេះ គេឃើញមានឈើគ្រញូងជាច្រើនដុំ ជាហេតុនាំឲ្យសមត្ថកិច្ច ដែលចូលរួមបង្ក្រាបនោះ ស្រែកឃ្លាន និងខ្វា ក គ្រប់គ្នា ទើបឃុំឃិត លួចដឹកជញ្ជូនទៅលាក់ទុកដោយស្ងាត់ៗ ខ្លាចបែកការណ៍ ដល់ថ្នាក់លើ។

សេចក្តីរាយការណ៍ បានបន្តទៀតថា ដោយសារតែការចាប់ បានធ្លាយព័ត៌មានទើប គេបន្សល់ទុកឈើគ្រញូង ចំនួន៨ដុំ គឺនៅលើរថយន្ត២ដុំ និងយកទៅរក្សាទុក នៅទីបញ្ជាការដ្ឋាន អាវុធហត្ថស្រុកសន្ទុក៦ដុំ ដោយយកលេសថា ខ្លាចបាត់ តែតាមការពិត បានលួចអស់ ទៅហើយនោះ។

បើតាមសេចក្តីរាយការណ៍ខាងលើនេះ កុំតែរថយន្តឡង់រ៉ូវែ បែកកង់ទៅមុខមិនរួច ទើបសមត្ថកិច្ច ចាប់បាន តែបើរថយន្ត មិនបែកកង់ ច្បាស់ជា ធ្វើដំណើរដោយរលូនទៅមុខបាត់ហើយ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]